សកម្មភាពជាច្រើនលើកកំពស់តម្លៃវប្បធម៌ជនជាតិនៅទិវាបុណ្យ“និទាឃៈរដូវលើទូទាំងប្រទេស”

សកម្មភាពជាច្រើនលើកកំពស់តម្លៃវប្បធម៌ជនជាតិនៅទិវាបុណ្យ“និទាឃៈរដូវលើទូទាំងប្រទេស” - ảnh 1
សកម្មភាពជាច្រើនលើកកំពស់តម្លៃវប្បធម៌ជនជាតិនៅទិវាបុណ្យ“និទាឃៈរដូវ លើទូទាំងប្រទេស”

(VOVworld)-នាថ្ងៃទី៤កុម្ភៈ ទិវាបុណ្យ “និទាឃៈរដូវលើទូទាំងប្រទេសឆ្នាំ២០១៧ ”
បានប្រព្រឹត្តទៅនៅភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិវៀតណាម ដោយមាន
 សកម្មភាពជាច្រើន លើកដំកើងតម្លៃវប្បធម៌របស់សហគមន៍បណ្តជនជាតិវៀត
ណាម។ បន្ទាប់ពីសេចក្តីជូនពរឆ្នាំថ្មីសម្រាប់ជនរួមជាតិបណ្តាជនជាតិរបស់ប្រ
 ធានរដ្ឋ លោក Tran Dai Quang មក នៅដំបូលរួមនេះបានប្រព្រឹត្តទៅសកម្មភាព
វប្បធម៌វិសេសវិសាលជាច្រើនសម្តែងដោយសហគមន៍ជនជាតិទាំង១៦លើទូទាំង
ប្រទេស។ នៅក្នុងពិធីបុណ្យ ព្រឹទ្ធាចារ្យភូមិ សិប្បករ ជាង១៩០នាក់ តំណាងឲ្យ
ជនរួមជាតិភាគតិចបានឧទ្ទេសនាមជាមួយប្រជាជនរដ្ឋធានីនិងភ្ញៀវ ទេសចរនូវ
បរិយាកាសវប្បធម៌សម្បូរបែប រួមទាំងមហូបអាហារពិសេសសម្រាប់ បុណ្យចូល
ឆ្នាំថ្មីរបស់ជនជាតិ Thai, Muong, Tay, Kho Mu ជាដើម។ សិប្បករ ឆ្នើម Hoang Thi
 Bich Hong ជនជាតិ Tay ខេត្ត Thai Nguyen បានចែករំលែកថា៖

“ជនជាតិ Tay យើងខ្ញុំបាននាំមកទិវាបុណ្យល្បែងរបស់អ្នកភូមិនិងការសម្តែង
សិល្បៈអំណរបក្ស អំណរនិទាឃៈរដូវ ជាពិសេសគឺឧទ្ទេសនាមនូវអត្តសញ្ញាណ
វប្បធម៌របស់ជនជាតិខ្លួន។ ទិវាបុណ្យនេះជាសកម្មភាពពោរពេញទៅដោយអត្ថ
 ន័យដែលផ្សាភ្ជាប់សហគមន៍ជនជាតិទាំង៥៤ជាភាតរៈ និងជាឱកាសសម្រាប់
ជួបជុំគ្នា លើកដំកើងវប្បធម៌តំបន់ទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ