សកម្មភាពជាច្រើនស្វាគមទិវាបុណ្យជាតិទី២កញ្ញានៅបណ្ដាដំបន់។

សកម្មភាពជាច្រើនស្វាគមទិវាបុណ្យជាតិទី២កញ្ញានៅបណ្ដាដំបន់។ - ảnh 1
Image: Internet


       VOV-ក្នុងប៉ុន្មានថ្ងៃនេះ សកម្មភាពជាច្រើនស្វាគមបដិវត្តខែសីហានិង
បុណ្យ​ជាតិវៀតណាមទី២កញ្ញាបានប្រព្រឹត្តទៅក្នុងទូទាំងប្រទេស។ នាព្រឹក
ថ្ងៃទី​៣១សីហានៅទីក្រុងហូជីមិញសម្ព័ន្ធអង្គការមិត្តភាពបានរៀបចំការជួប
មុខរំលឹក​ខួបលើកទី៦៧បដិវត្តខែសីហានិងបុណ្យជាតិទី២កញ្ញា។ ថ្លែងមតិ
នៅពិធី​នេះអនុប្រធាន​គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Le Manh Ha
បានអះអាងថា សមិទ្ធិផលដ៏មហិមារនិងរាល់មេរៀនប្រវត្តិសាស្ត្រមិនអាចកាត់
ថ្លៃរបស់បដិវត្តខែសីហានិងការបង្កើតប្រទេសវៀតណាមប្រជាធិបតេយ្យ
សាធារណៈរដ្ឋបានក្លាយទៅជាកំលាំងចលករជំរុញប្រជាជនវៀតណាមទាំង
មូលនិងកងទ័ពវៀតណាមទាំងមូលដំណើរការតស៊ូដ៏យូអង្វែងលំបាកក្នុង
អំឡុង៣០ឆ្នាំឯកភាពប្រទេស​ជាតិនាំប្រទេសទាំងមូលឈានឡើងលិទ្ធិសង្គម
និយម។ ក្នុងរយៈពេលជិត​២៥ឆ្នាំ​កន្លងទៅបុព្វហេតុផ្លាស់ប្តូរថ្មីដណ្ដើមបាន ជ័យជំនះមានអត្ថន័យប្រវត្តិសាស្ត្រ មុខម៉ាត់ប្រទេសជាតិមានការផ្លាស់ប្តូរជា
សារវន្តលើគ្រប់វិស័យ​​កំណើនសេដ្ឋកិច្ច​ជីវភាពប្រជាជនត្រូវបានកែលំអរយ៉ាង
ច្បាស់លាស់។ រីឯទីក្រុងហូជីមិញ​ជាមួយតួនាទីក្បាល់ម៉ាស៊ីនរបស់ទូទាំងប្រទេស បានរួមចំណែកជាង២០%នៃ GDP ២៨%​នៃតំលៃផលិតកម្មឧស្សាហកម្ម ជិត១ ភាគ៣នៃតំលៃប្រាក់នាំចេញនិងជាង​៣០%បរិមាណគំរោងការ FDI។

        នាថ្ងៃដ៏ដែលសម្ព័ន្ធសមាគមអក្សរសាស្ត្រសិល្បៈខេត្ត Bac Lieu បានរៀបចំ​
ពិពរណ៍វិចិត្រកម្ម Bac Lieu-Soc Trang-Ca Mau និងរូបថតសិល្បៈខេត្ត Bac Lieu ឆ្នាំ
២០១២។ ពិពរណ៍វិចិត្រកម្មនិងរូបថតសិល្បៈលើកនេះបានទាក់ទាញគំនូរចំនួន
​៥៨ផ្ទាំង រូបចម្លាក់ចំនួន១និងរូបថតសិល្បៈចំនួន១០០ផ្ទាំងដែលត្រូវបានជ្រើស
រើសពី​វណ្ណកម្មចំនួន២៣៤ចូលរួមការប្រឡងរូបថតសិល្បៈឆ្នាំ២០១២។

        ចាប់ពីថ្ងៃទី៣០សីហាដល់ថ្ងៃទី១កញ្ញា មន្ទីរវប្បធម៍កីឡានិងទេសចរណ៍ខេត្ត
Kien Giang បានរៀបចំមហោស្រពសិល្បៈមហាជន។ នេះជាសកម្មភាព​វប្បធម៍​ប្រពៃណីត្រូវបានរៀបចំ២ឆ្នាំម្ដងសំដៅឆ្លើយតបនឹងតម្រូវការច្នៃប្រឌិតនិង​កំសាន្ត
វប្បធម៍សិល្បៈ លើកកំពស់ជីវភាពខាងស្មារតីសំរាប់ប្រជាជនបណ្ដាជនជាតិ​Kinh-
Hoa-ខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅដំបន់។

         នាយប់ថ្ងៃ៣០សីហា ស្ថានទូតវៀតណាមប្រចំានៅកម្ពុជាបានរៀបចំពិធី ជប់លៀងដ៏មហោឡារឹករំលឹកខួបអនុស្សាវរីយ៌ទិវាបុណ្យជាតិទី២កញ្ញានៅ រាជធានី
ភ្នំពេញ។ អញ្ចើញចូលរួមក្នុងពិធីនេះមានប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរឹន ឧបនាយករដ្ឋមន្រ្តីប្រចាំការ មែន សំអន និងរដ្ឋមន្រ្តីក្រសួងព័ត៌ មាន ខៀវ​ កាញារីទ្ធ
អង្គទូតនានា មន្រ្តីជាន់ខ្ពស់និងតំណាងអង្គភាពអាជីវកម្ម វៀតណាមប្រចំានៅកម្ពុជា
ទៀតផង។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចំានៅ​កម្ពុជា Ngo Anh
Dung បានអះអាងថា វៀតណាមស្វិតស្វាញអនុវត្តគោលមាគ៌ា កិច្ចការបរទេសឯក
រាជ្យ ម្ចាស់ការនិងបើកទូលាយជាមិត្តនិងដៃគូរមានការ​ទទួលខុសត្រូវក្នុងសហគមន៌
អន្តរជាតិ ជាប្រទេសជិតខាងគួរឲ្យទុកចិត្ត និងរួម ដំណើរជាមួយកម្ពុជានិងបណ្តា
ប្រទេសផ្សេងទៀត ដើម្បីកសាងអាស៊ានឲ្យ ក្លាយទៅជាសហគមរឹងមាំ។ រដ្ឋមន្រ្តី
ខៀវ​ កាញារីទ្ធ ក៏បានប្រសិទ្ធិពរឲ្យទំនាក់ ទំនងដ៏ល្អប្រសើ និងចំណងមិត្តភាព
រវាងវៀតណាម​ ជាមួយកម្ពុជាកាន់តែ រឹងមាំពី១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ