សកម្មភាពជាច្រើនអំណរទិវាសុភមង្គលអន្តរជាតិទី២០មិនា

សកម្មភាពជាច្រើនអំណរទិវាសុភមង្គលអន្តរជាតិទី២០មិនា - ảnh 1
សកម្មភាពជាច្រើនអំណរទិវាសុភមង្គលអន្តរជាតិទី២០មិនា (VOV)

        Vovworld-នាថ្ងៃទី២០មិនានៅទីក្រុងហាណូយ មន្ទីវប្បធម៍កីឡានិង​ទេសចរណ៍
ហាណុយបានរៀបចំការចរចារស្ដីពីទិវាសុភមង្គលជាមួយបណ្ឌិត​វិទ្យាសាស្ត្រភាសា
បរទេស Doan Huong។ ការចរចារបានទាក់ទាញគ្រួសារនិង​មិត្ត​វ័យក្មេងជាច្រើនចូល
រួម។

ក្នុងឱកាសនេះបានប្រព្រឹត្តទៅពិព័ណ៌តាំងបង្ហាញគំនូររូបថតទាក់ទិនដល់ទិវា
សុភមង្គល ក្នុងនោះមានប្រធានបទ សុភមង្គលរបស់កុមារ បង្ហាញនូវជ្រុង​ជ្រោយជា
ច្រើននៃសុភមង្គលដូចជា សុភមង្គលគ្រួសារ​ បង្ហាញសេចក្តីស្នេហា​រវាងមនុស្សនិង
មនុស្សនិងសេចក្តីស្នេហាជីវិតសេចក្តីស្នេហាស្រុកកំណើត​ប្រទេសជាតិ។

​​        មុននោះនាយប់ថ្ងៃទី១៩ មិនា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម
បានប្រព្រឹត្តទៅកម្មវិធីសិល្បៈដោយប្រធានបទ “បទចម្រៀងដ៏សុភមង្គល” ក្នុង
ឱកាសទិវាសុភមង្គលអន្តរជាតិថ្ងៃទី២០ មិនា។ថ្លែងមតិនៅទីនេះ លោកHuynh Vinh
Ai អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានចែករំលែកថា ទិវាសុភមង្គលអន្តរជាតិនៅវៀតណាមឆ្នាំនេះ គឺជាឱកាសដើម្បីបញ្ជូនសារស្ដីពី
ការជួបជុំគ្នាយ៉ាងពេញលេញរបស់ប្រជាជាតិ។សមាជិកទាំងឡាយក្នុងគ្រួសារ
និមួយៗ រួមគ្នារក្សាប្រពៃណីវប្បធម៌របស់ប្រទេសជាតិដើម្បីបង្កើតសុភមង្គល់សំ
រាប់ខ្លួនឯង តាមនោះរីកដុះដាលក្លាយទៅជាសុភមង្គល់របស់គ្រួសារ សហគមន៍
និងសង្គមទាំងមូល។

​       ក្នុងកម្មវិធីនេះ បណ្ដាតំណាងបានជួបសំណេះសំណាលជាមួយគ្រួសារគំរូចំ
នួន២ដែលតំណាងឲ្យគ្រួសារវប្បធម៌នានាលើភូមិភាគទីក្រុងហូជីមិញ ក្នុងការ
កសាងការពារមាតុប្រទេស ថែរក្សាសុភមង្គលគ្រួសារ។ទន្ទឹមនឹងនោះ កម្មវិធីនៅ
មានឈុតសំដែងសិល្បៈ​ បទចម្រៀងជាច្រើន ដែលលើកតំម្កើងឪពុកម្ដាយ ជីដូន
ជីតា និង សន្តិភាពលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ