សកម្មភាពជូនពរបុណ្យវិសាខបូជា ព.ស២៥៦២ នៅតំបន់មួយចំនួននៃប្រទេសវៀតណាម
(VOVWORLD) - ក្នុងឱកាសមហាពិធីវិសាខបូជា ព.ស២៥៦២ (ឆ្នាំសកល ២០១៨) នាព្រឹកថ្ងៃទី២៧ ឧសភា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុក្ខនិងជូនពរនៅមូលដ្ឋានពុទ្ធសាសនាមួយចំនួននៅទីក្រុងហូជីមិញ។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យវិសាខបូជានៅមលដ្ឋានជំនឿសាសនាមួយចំនួននៅទីក្រុងហូជីមិញ (រូបថត៖ TTXVN) |
មកសាកសួរសុខទុក្ខព្រះសង្ឃ Thich Thien Nhon ប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍ពុទ្ធសាសនា វៀតណាមនិងបណ្ដាព្រះសង្ឃ ពុទ្ធបរិស័ទ្ធនៅការិយាល័យទី២សមាគមន៍ពុទ្ធសាសនាវៀតណាម ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ហើយធានាការប្រតិបត្តិជំនឿសាសនាស្របច្បាប់។ បក្ស រដ្ឋក៏បង្កលក្ខណៈងាយស្រួលដោយឥតឈប់ឈរសំរាប់សាសនិកជននិងអ្នកមុខអ្នកការនៃជំនឿសាសនាទាំងអស់ដែលក្នុងនោះមានពុទ្ធសាសនាផង ដើម្បីអនុវត្តន៍ឲ្យបានល្អនូវការប្រតិបត្តិជំនឿសាសនាក៏ដូចជាបំពេញកាតព្វកិច្ចរបស់ពលរដ្ឋចំពោះមាតុប្រទេសផងដែរ។
នាថ្ងៃដដែល គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Tran Thanh Man បានទៅសាកសួរសុខទុក្ខ ជូនពរបណ្ដាអ្នកមុខអ្នកការនិងព្រះសង្ឃនៅខេត្ត Soc Trang ភាគខាងត្បូងវៀតណាម។
មុននោះ នារសៀលថ្ងៃទី២៦ ឧសភា នៅទីក្រុងហ្វេ ភាគកណ្ដាលវៀតណាម ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមនិងទីក្រុងហ្វេ បានទៅអបអរសាទរមហាពិធីវិសាខបូជាព.ស២៥៦២នៅមូលដ្ឋានជំនឿសាសនាមួយចំនួន៕