សកម្មភាពជូនពរព្រះសង្ឃពុទ្ធសាសនិកក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា- ពុទ្ធសករាជ២៥៦១

(VOVWORLD) -លោក Nguyen Thien Nhan បាអះអាងថាសាសនាព្រះពុទ្ធជាកន្លែងរក្សាប្រពៃណីវប្បធម៌ព្រលឹងរបស់ប្រជាជនវៀតណាម។ 
សកម្មភាពជូនពរព្រះសង្ឃពុទ្ធសាសនិកក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា- ពុទ្ធសករាជ២៥៦១ - ảnh 1ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញទៅសាកសួរសុខទុក្ខ ការិយាល័យទី២ មជ្ឈឹមសមាគមន៍ពុទ្ធសាសនាវៀតណាម  (រូបថតៈ VOV5)

(VOVworld)-នារសៀលថ្ងៃទី៧ឧសភា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញទៅសាកសួរសុខទុក្ខការិយាល័យទី២មជ្ឈឹមសមាគមន៍ពុទ្ធសាសនាវៀតណាម ដែលមានទីតាំងនៅខ័ណ្ឌទី៣ទីក្រុងហូជីមិញនិងគណៈកម្មាធិការប្រតិបត្តិមជ្ឈឹមសមាគមន៍ព្រះពុទ្ធសាសនាវៀតណាមមានទីតាំងនៅខ័ណ្ឌទី៦ទីក្រុងហូជីមិញក្នុងឱកាសមហាពិធីបុណ្យវិសាខបូជាពុទ្ធសករាជ២៥៦១ (ឆ្នាំសកល២០១៧)។ ក្នុងឱកាសនេះ លោក Nguyen Thien Nhan បានផ្ញើសេចក្តីជូនពរនូវភាពសុខសាន្តត្រានដល់ព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាអភិបាលសមាគមពុទ្ធសាសនាវៀតណាមនិងក្នុងមុខ អ្នកការរួមទាំងសហគមន៍ព្រះសង្ឃទាំងអស់នៅទូទាំងប្រទេស។ លោក Nguyen Thien Nhan បានអះអាងថា សាសនាព្រះពុទ្ធជាកន្លែងរក្សាប្រពៃណីវប្បធម៌ព្រលឹង របស់ប្រជាជនវៀតណាម។ តាមនោះ នាពេលខាងមុខ បក្ស រដ្ឋនិងរណសិរ្សមាតុភូមិ វៀតណាមនៅបន្តបង្កលក្ខណៈងាយស្រួលបំផុតដើម្បីសមាគមពុទ្ធសាសនាវៀត ណាមពង្រឹងនិងពង្រីកនូវតួនាទីរបស់ខ្លួន។    

        នាពេលរសៀលថ្ងៃដដែល នៅទីក្រុង Can Tho ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Truong Hoa Binh រួមជាមួយតំណាងក្រសួងស្ថាប័ននានានិងថ្នាក់ ដឹកនាំទីក្រុង Can Tho ទៅសាកសួរសុខទុក្ខនិងជូនពរអ្នកមុខអ្នកការ ព្រះសង្ឃ សាសនិកក្នុងឱកាសមហាពិធីបុណ្យវិសាខបូជាឆ្នាំសកល២០១៧ផង ដែរ។ អញ្ជើញ ទៅសាកសួរសុខទុក្ខព្រះតេជគុណ Danh Nhuong អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមពុទ្ធសាសនាវៀតណាមនិងជាប្រធានវិទ្យាស្ថានពុទ្ធសាសនាខ្មែរ នៅទីក្រុង Can Tho និងសាសនិកទាំងអស់ លោក Truong Hoa Binh បានសង្កត់ ធ្ងន់ថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលកំណត់ច្បាស់ថា ជនរួមជាតិបណ្តាជនជាតិ ក្នុងនោះមានជនជាតិខ្មែរ ជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីផែនមហាសាមគ្គី បណ្តាជនជាតិវៀតណាមបានឡើយ។បក្សនិងរដ្ឋវៀត ណាមជានិច្ចកាលគោរពនិង ធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជន បង្កលក្ខណៈងាយស្រួលសម្រាប់ ជនកាន់សាសនាក្នុងនោះមានព្រះពុទ្សាសនាអនុវត្តសកម្មភាពសាសនា សុច្ចរិត បំពេញកតាព្វកិច្ចជាពលរដ្ឋសម្រាប់មាតុ ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ