សកម្មភាពជួបប្រាស្រ័យជាមួយអាណិកជនវៀតណាមក្នុងឱកាសនិទាឃរដូវ២០១៣
(VOV World)_នាព្រឹកថ្ងៃទី៣កុម្ភះ នៅទីក្រុងហាណូយ គណះកម្មាធិការមជ្ឈឹម រណះសិរ្យ មាតុភូមិវៀតណាមបានជួបសំណះសំណាលជាមួយជនវៀតណាមនៅ
ឯបរទេស ដែលត្រឡប់មកស្រុកកំណើត ក្នុងឱកាសបិទាឃ រដូវ ឆ្នាំ ២០១៣។ នៅ ទីនេះ អនុប្រធាន គណះកម្មាធិការមជ្ឈឹម រណះសិរ្យ មាតុភូមិវៀតណាមNguyen Lam បានសង្កត់ធ្ងន់ថា÷បក្ស រដ្ឋ និង រណះសិរ្យ មាតុភូមិវៀតណាម ជានិច្ចកាលអះអាង
ថា÷ប្រជាជនវៀតណាម នៅឯបរទេស ជាផ្នែក១ មិនអាចកាត់ផ្ដាច់ចេញពីសហគមន៍ បណ្ដាជនជាតិវៀតណាមបានឡើយ និងជាកត្តាសំខាន់ ដែលរួមចំណែកបង្កើនទំនាក់ ទំនង សហប្រតិបត្តិការ មិត្តភាព រវាងប្រទេសវៀតណាម ជាមួយបណ្ដាប្រទេសលើ
ពិភពលោក។ លោក Nguyen Lam បានវាយតំលៃខ្ពស់ចំពោះបណ្ដាការរួមវិភាគទាន របស់ជនវៀតណាមនៅឯបរទេសចំពោះ មាតុប្រទេស។
|
ជំនួបប្រា ស្រ័យ រវាងថ្នាក់ដឹកនាំ វិទ្យុសម្លេងវៀតណាមជាមួយបណ្ដាដំណាងជនវៀតណាមនៅ ឯបរទេស(http://vovgiaothong.vn) |
ក៏នាព្រឹកថ្ងៃនេះដែរ នៅវិថី ៥៨ Quan Su ហាណូយ បានប្រព្រឹត្តទៅជំនួបប្រា ស្រ័យ រវាងថ្នាក់ដឹកនាំ វិទ្យុសម្លេងវៀតណាមជាមួយបណ្ដាដំណាងជនវៀតណាមនៅ ឯបរទេសក្នុងឱកាស និទាឃរដូវ ដោយប្រធានបទ÷ជនវៀតណាមនៅឯបរទេសជា
មួយការ រក្សារអត្តសញ្ញាណវប្បធម៌ជាតិ។ ជំនួបប្រាស្រ័យជាមួយជនវៀតណាមនៅ
ឯបរទេស ក្នុងឱកាសចូលឆ្នាំថ្មី នោះគឺសកម្មភាពប្រចាំឆ្នាំ ដោយវិទ្យុសម្លេងវៀត
ណាម រៀបចំឡើង ក្នុងបំណងបង្កើនការតភ្ជាប់ រវាងសហគមន៍ជនវៀតណាម នៅឯ បរទេស ជាមួយស្រុកកំណើត ទន្ទឹមនឹងនោះ នេះក៏គឺជាឱកាស ថ្លែងមអំណរគុណ
ចំពោះមិត្តអ្នកស្ដាប់នៃវិទ្យុសម្លេងវៀតណាមដែលរស់នៅឆ្ងាយពីមាតុប្រទេស។ ថ្លែង
មតិនៅទីនេះ អគ្គនាយករង វិទ្យុសម្លេងវៀតណាម លោក Vu Hai បានអោយដឹងថា÷
“ វិទ្យុសម្លេងវៀតណាម មានមោទនះភាពដោយបានទទួលបណ្ដាដំណាង អា
ណិកជនវៀតណាមមកពីគ្រប់ទិសទីលើទូទាំងពិភពលោក ដើម្បីចែករំលែក សេចក្ដី សប្បាយរីករាយ គោលបំណងក្នុងឆ្នាំថ្មី នោះគឺជាប្រពៃណីដែលបានវិទ្យុសម្លេងវៀត
ណាម គោរព និងរក្សារ។ វិទ្យុសម្លេងវៀតណាម មិនគ្រាន់តែជាស្ថាប័នសារព័ត៍មានរបស់បក្ស រដ្ឋវៀតណាមប៉ុន្ណោះទេ ថែមទាំងជាវេទិការបស់ប្រជាជនវៀតណាម ដែល
ក្នុងនោះមានបណ្ដាជនវៀតណាមនៅឯបរទេសផងដែរ៕”