សកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតក្រោយពីសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៤

(VOVWORLD) - សមាជិកសភាត្រូវតេផ្ទៀងស្ដាប់មតិយោបល់របស់អ្នកបោះឆ្នោត តាមដានបញ្ហាដែលអ្នកបោះឆ្នោតលើកឡើង ហើយដាស់តឿនអោយស្ថាប័ន សមត្ថកិច្ចដោះស្រាយពាក្យបណ្ដឹងតវ៉ារបស់ប្រជាជនផងដែរ។
សកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតក្រោយពីសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៤ - ảnh 1 រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong ឆ្លើយសំណួររបស់អ្នកបោះឆ្នោត (រូបថត៖ TTXVN)

  នាថ្ងៃទី២៨ ខែវិច្ឆិកា ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong រួមជាមួយក្រុមសមាជិកសភាលេខ១ មណ្ឌល Dong Nai បានជួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Long Thanh និងទីក្រុង Bien Hoa ខេត្ត Dong Nai។ លោក Vo Van Thuong បានស្នើរអោយស្ថាប័នសមត្ថកិច្ចរបស់ខេត្ត ដោះស្រាយអោយបានហ្មត់ចត់នូវពាក្យបណ្ដឹងតវ៉ារបស់ប្រជាជនដោយឈរលើមូលដ្ឋានច្បាប់។ សមាជិកសភាត្រូវតេផ្ទៀងស្ដាប់មតិយោបល់របស់អ្នកបោះឆ្នោត តាមដានបញ្ហាដែលអ្នកបោះឆ្នោតលើកឡើង ហើយដាស់តឿនអោយស្ថាប័ន សមត្ថកិច្ចដោះស្រាយពាក្យបណ្ដឹងតវ៉ារបស់ប្រជាជនផងដែរ។

        នារសៀលថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ My Hoa ឃុំ Dong Thanh និងឃុំ Dong Binh ខេត្ត Vinh Long៕

ប្រតិកម្មទៅវិញ

ផ្សេងៗ