សកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ

សកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang

(VOV)_ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ឧសភា នៅមណ្ឌលបោះឆ្នោតលេខ១ ទីក្រុងហូ
ជីមិញ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងបេក្ខជនចំនួន៤រូបឈរឈ្មោះ
ជា​សមាជិកសភា នីតិកាលទី១៤ បានមានជំនួប​សន្ទនាជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១ ទី៣ និងទី៤ ដើម្បីអធិប្បាយអំពីកម្មវិធីធ្វើសកម្មភាព ឃោសនាបោះឆ្នោត
តាមការកំណត់របស់ច្បាប់។ ក្នុងកម្មវិធីធ្វើសកម្មភាពរបស់ខ្លួន ប្រធានរដ្ឋ​ លោក 
Tran Dai Quang បានសង្កត់ធ្ងន់ថា៖ ភារកិច្ច​ស្នូល​ នោះគឺចូលរួមការកសាងច្បាប់ 
សុក្រិតប្រព័ន្ធនយោបាយ របៀប និងយន្ត​ការអនុវត្ត លើកកំពស់ប្រសិទ្ធិភាពការ
គ្រប់គ្រងរដ្ឋ។បញ្ជាណែនាំកសាងកង​កម្លាំងប្រដាប់អាវុធប្រជាជនបដិវត្តន៍ ការ
ពាររឹងមាំឯករាជ្យ អធិបតេយ្យភាព ​ឯកភាព និងបូរណភាពដែនដី។ ប្រធានរដ្ឋក៏
បានលើកកំពស់ភារកិច្ចតស៊ូប្រឆាំងអំពើពុករលួយ ពង្រីកកម្លាំងសាមគ្គីជាតិ 
ដើម្បីពង្រីកគ្រប់កម្លាំង សក្ដានុភាពច្នៃប្រឌិតរបស់ប្រជាជនដើម្បីកសាងនិង
ការពារមាតុប្រទេស។ ប្រធានរដ្ឋក៏បានអះអាង​បញ្ជាណែនាំអនុវត្តគោលមាគា៍
កិច្ចការបរទេស​មុនក៏ដូចជាក្រោយគឺឯករាជ្យ ​ឯកភាព​ ម្ចាស់ការ សន្តិភាព 
សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ជំរុញធ្វើ​សមាហរណកម្មអន្តរជាតិ លើកកំពស់តួ
នាទីនិងថានះរបស់ប្រទេសជាតិ។

          នាថ្ងៃទី១១ ឧសភា លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក​ Hoang
Trung Hai រួមជាមួយបេក្ខជនឈរឈ្មោះជា​សមាជិកសភាមួយចំនួន ​បានមានជំ
នួប​ប្រាស្រ័យជាមួយអ្នកបោះឆ្នោត ស្រុក Ba Vi មណ្ឌលបោះឆ្នោតទី៨របស់​ទីក្រុង
ហាណូយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ