សកម្មភាពជួបប្រាស្រ័យមិត្តភាពការពារជាតិវៀតណាម-ចិន

សកម្មភាពជួបប្រាស្រ័យមិត្តភាពការពារជាតិវៀតណាម-ចិន - ảnh 1
សកម្មភាពជួបប្រាស្រ័យមិត្តភាពការពារជាតិវៀតណាម-ចិន (VOV)


        Vovworld-នាថ្ងៃទី១៦ឧសភានៅខេត្ត Lao Cai បានបន្តប្រព្រឹត្តទៅ​សកម្មភាព​
ក្នុង​ក្របខ័ណ្ឌកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិវៀតណាម-ចិនលើកទី២។
តាម​ផែនការ​គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណា​មនិងគណៈប្រតិភូ
ជាន់ខ្ពស់​ក្រសួងការពារជាតិចិននឹងធ្វើក្សិណសាក្សីការធ្វើយាមល្បាតរួមខ្សែព្រំដែន
នៅបង្គោលសីមារលេខ១១២នៃឃុំ Ban Lau ស្រុក Muong Khuong ខេត្ត Lao Cai ចូល
រួមពិធី​បើក​សម្ភោធន៍​អាគ៌ាវប្បធម៍មិត្តភាពព្រំដែន​វៀតណាម-ចិនជាដើម។

        មុននោះនាថ្ងៃទី១៥ឧសភានៅការចរចារមិត្តភាពការពារជាតិព្រំដែនវៀតណាម
-ចិនលើកទី២ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានពិភាគ្សា​លើ​ខ្លឹមសារ​
សំខាន់ៗ​ដែលទាក់ទិនដល់ការជួបប្រាស្រ័យការពារជាតិនៃប្រទេស​ទាំងពីរ។​ រដ្ឋមន្ត្រី​
ទាំង​​​ពីររូបបានឯកភាពរក្សាបើកទូលាយនិងធ្វើឲ្យសម្បូរបែប​សកម្មភាពជួបប្រាស្រ័យ​
ការពារជាតិរវាងប្រទេសទាំងពីរដំបន់និងអង្គភាព បើក​ទូលាយការជួបប្រាស្រ័យ
​យុវជន​ប្រជាជនគ្រប់ស្រទាប់រវាងប្រទេសទាំងពីរដើម្បី​រួមគ្នាកសាងខ្សែព្រំដែន
កសាង​ព្រំដែនមិត្តភាព។ ពីនោះអាចអនុវត្តក្នុង​សកម្មភាព​នៅសមុទ្រ មុនបង្អស់គឺ
ឈូងសមុទ្រ Bac Bo និងលើមូលដ្ឋាននោះដក​មេរៀនបទពិសោធន៍ដើម្បីដោះស្រាយ​
បញ្ហានៅ​ដំបន់​ទូលាយជាងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ