សកម្មភាពជួបប្រាស្រ័យរបស់គណៈប្រតិភូកងទ័ពជើងទឹកអាមេរិកនៅទីក្រុង Da Nang
(VOVWORLD) - ក្រុមនាវិកអាមេរិកបានទៅសាកសុខទុក្ខអ្នកជំងឺផ្លូវចិត្តនៅមជ្ឈមណ្ឌល ព្យាបាលនិងថែទាំអ្នកជំងឺផ្លូវចិត្ត Da Nang លេង Futsal ជាមួយមន្ទីរវប្បធម៌ កីឡាទីក្រុង បរិភោគម្ហូបអាហារប្រពៃណីរបស់វៀតណាមនិងទៅទស្សនាបូរី កុមារ SOS Da Nang។
ក្រុមនាវិកអាមេរិកទៅទស្សនាបូរីកុមារ SOS Da Nang (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាមនោះ នាព្រឹកថ្ងៃទី៦ មិនា ក្រុមនាវិកនៃនាវាផ្ទុកយន្តហោះអាមេរិកបានចូលរួមសកម្មភាពជួបប្រាស្រ័យ លេងកីឡានិងសកម្មភាពសហគមន៍មួយចំនួនទៀត។ ក្រុមនាវិកអាមេរិកបានទៅសាកសុខទុក្ខអ្នកជំងឺផ្លូវចិត្តនៅមជ្ឈមណ្ឌលព្យាបាលនិងថែទាំអ្នកជំងឺផ្លូវចិត្ត Da Nang លេង Futsal ជាមួយមន្ទីរវប្បធម៌ កីឡាទីក្រុង បរិភោគម្ហូបអាហារប្រពៃណីរបស់វៀតណាមនិងទៅទស្សនាបូរីកុមារ SOS Da Nang។ លោក Lam Quang Minh មន្ទីរកិច្ចការបរទេសទីក្រុង Da Nang ឲ្យដឹងថា ដំណើរទស្សនកិច្ចនៅទីក្រុង Da Nang របស់គណៈប្រតិភូកងទ័ពជើងទឹកអាមេរិកលើកនេះ នឹងរួមចំណែកបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
“ប្រជាជនសប្បាយណាស់។ មុននេះគឺសង្គ្រាម ប៉ុន្តែឥឡូវនេះគឺសន្តិភាព។នាវាអាមេរិកមកកាន់ទីក្រុង Da Nang មិនដើរតួនាទីជានាវាចម្បាំងទេ តែគេមកដើម្បីជួបប្រាស្រ័យជាមួយប្រជាជន ហើយធ្វើការមានអត្ថន័យជាច្រើនដូចជា៖ កសាងគ្លីនិក កសាងផ្ទះសំរាប់ប្រជាជនឬរៀបចំការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជាដើម។ ប្រការនេះធ្វើឲ្យទំនាក់ទំនងវៀតណាម អាមេរិកកាន់តែប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបតិ្តការនិងនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរ”៕