សកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុននិងការតាំងពិព័រណ៍ផ្កាសាគូរ៉ាបានបើកជាផ្លូវការនៅទីក្រុងហាណូយ
|
ផ្កាសាគូរ៉ា |
(VOVworld)- សកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុននិងការតាំងពិព័រណ៍ផ្កាសាគូរ៉ា
បានបើកជាផ្លូវការនាយប់ថ្ងៃទី១០មិនានៅទីក្រុងហាណូយ។ ។អញ្ជើញថ្លែងមតិក្នុង
ពិធី Nguyen Doan Toan បានអះអាងថា សកម្ម ភាពជួបប្រាស្រ័យវប្បធម៌ជប៉ុននិង
ការតាំងពិព័រណ៍ផ្កាសាគូរ៉ាឆ្នាំ២០១៧នៅទីក្រុងហាណូយនេះជាសកម្មភាពរួម
ចំណែកផ្សព្វផ្សាយនិងឧទេ្ទសនាមនូវរូបភាពនិងវប្ប ធម៌ដ៏សម្បូរបែបរបស់ទឹកដី
និងមនុស្សជប៉ុនឲ្យខិតមកជិតជាមួយប្រជាជនរដ្ឋធានីហាណូយ។
“សកម្មភាពនេះបាន ប្រព្រឹត្តទៅសំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមក
និងរួមចំណែកនាំទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម
និងជប៉ុនកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ នេះក៏បង្ហាញពីការយកចិត្តទុកដាក់
របស់ជប៉ុនចំពោះប្រជាជនវៀតណាមនិងចំពោះប្រជាជនរដ្ឋធានីផងដែរ”។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះក៏បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ ស្តីពី “ផ្កា សាគូរ៉ា-
ពោរពេញទៅដោយមនោសញ្ចេតនាវៀតណាម-ជប៉ុន” សម្តែងដោយសិល្បៈ ករ
សិល្បៈការីវៀតណាមនិងជប៉ុន។
សកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុននិងការតាំងពិព័រណ៍ផ្កាសាគូរ៉ានឹងប្រព្រឹត្ត
ទៅរហូតដល់ថ្ងៃទី១២មិនាឆ្នាំ២០១៧៕