សកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុនបានបើកនៅទីក្រុងហាណូយ
|
សិល្បៈករសិល្បៈការិនីសម្តែងក្នុងពិធីបើក
(រូបថតៈ dangcongsan) |
(VOVworld)-នាយប់ថ្ងៃទី១៩មិនា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសកម្មភាព ជួបប្រាស្រ័យវប្បធម៌ជប៉ុននិងទទួលផ្កាសាគូរ៉ាចំនួន២០០ដើមដែលជាអំណោយ
អនុស្សាវរីយ៍របស់ភាគីជប៉ុនប្រគល់ជូនទីក្រុងហាណូយ។ អញ្ជើញចូលរួមពិធី
មានវត្តមានអនុប្រធានរដ្ឋ សភាលោកស្រី Nguyen Thi Kim Ngan និងរដ្ឋមន្ត្រីក្រ
សួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនលោក Hayashi Moto ។ថ្លែងមតិ
នៅក្នុងពិធីបើក លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទី
ក្រុងហាណូយបាន សង្កត់ធ្ងន់ថា៖
“រដ្ឋអំណាចនិងទីក្រុងហាណូយសន្យាគាំទ្រយ៉ាងខ្លាំងក្លានូវសកម្មភាពជួបប្រា ស្រ័យប្រជាជននិងផ្លាស់ប្តូរវប្បធម៌រវាងទីក្រុងហាណូយនិងជប៉ុន។រួមជាមួយគ្នា
នោះ បង្កលក្ខណៈងាយស្រួលបំផុសម្រាប់វិនិយោគិនជប៉ុនមកធ្វើអាជីវកម្ម យូរ
អង្វែងនៅទីក្រុង។យើងខ្ញុំជឿជាក់ថា សកម្មភាពជួបប្រាស្រ័យវប្បធម៌ និងកម្មវិធី
សហប្រតិបត្តិការសេដ្ឋកិច្ចវិនិយោគទេសចរណ៍ឆ្នាំ២០១៦នឹងទទួកលបាន
ជោគជ័យ ព្រមទាំងក្លាយទៅជាសកម្មភាពប្រចាំឆ្នាំ សំដៅធ្វើជាស្ពានតភ្ជាប់
ចំណងសាមគ្គីភាព ទំនាក់ទំនងយ៉ាងល្អប្រសើររវាងទីក្រុងហាណូយនិយាយ ដោយឡែកនិងវៀតណាមនិយាយរួមជាមួយប្រទេសនិងប្រជាជនជប៉ុន”៕