|
យុវជនជាកំលាំងសកម្មចូលរួមចលនាបរិច្ចាកឈាម(រូបថត៖Internet) |
VOV- ព្រឹកថ្ងៃទី៧មិថុនា ទីក្រុងហូជីមិញបានរៀបចំមីទ្ទីញរំលឹកខួបអនុស្សាវរីយ៏
ទីវាពិភពលោកលើកតម្កើងអ្នកបរិច្ចាកឈាមទី១៤មិថុនា។នៅទីនេះតំណាងនានាបានជួបប្រាស្រ័យជាមួយគំរូបរិច្ចាកឈាមជាច្រើនលើក ប្រគល់ ប័ណ្ណសរសើររបស់គណះ
កម្មាធិការប្រជាជនទីក្រុងនឹងមជ្ឈឹមសមាគមកាក្ក បាទក្រហមជូនអ្នកបរិច្ចាកឈាម។
លោកVu Ngoc Linh អ្នកបរិច្ចាកឈាមម្នាក់បានឲ្យដឹងថា៖ ពេលបរិច្ចាកឈាមនោះគឺ
បានធ្វើប្រការណា១នោះជួយដល់អ្នកដែលត្រូវ ការឈាម។ខ្ញុំមានកិត្តិយសយ៉ាង
ក្រៃឡែងដោយបានចូលរូមពិធីលើកតម្កើង អ្នកបរិច្ចាកឈាមនេះ។ចំណែកខ្លួនឯង ខ្ញុំ
នឹងខិតខំចូលរួមសកម្មភាពមនុស្ស ធម៏នេះយ៉ាងសកម្មជាងទៀត។
ក្នុងរយះពេល៦ខែដើមឆ្នាំ២០១២ទីក្រុងហូជិមិញបានទទួលឈាមបរិច្ចាកចំនួន
ជាង៩០០០០អង្គភាព សំរេចបទដ្ឋានឆ្នាំ២០១២បាន៦០%។ ក្នុងពេលនោះនាថ្ងៃទី១០មិថុនាខាងមុខគណះកម្មាការជាតិដឹកនាំចលនា ការបរិច្ចាកឈាមដោយស្មគ្រចិត្តនឹង
រៀបចំ “ ពិធីលើកសរសើរអ្នកបរិច្ចាក ឈាមគំរូទូទាំងប្រទេសឆ្នាំ២០១២”នៅរដ្ឋធានី
ហាណូយ។ក្នុងថ្ងៃដដែលក៏នឹង ប្រព្រិត្តទៅពិធីបំផុសចលនាកម្មវិធីបរិច្ចាកឈាមយក
ឈ្មោះ "ខ្ញុំចូលចិត្តបរិច្ចាក ឈាមសង្រ្គោះមនុស្ស"។