សកម្មភាពជួយជ្រោមជ្រែងទិវាបេតិកភណ្ឌវប្បធម៌វៀតណាម ថ្ងៃទី ២៣ ខែវិច្ឆិកា
(VOVWORLD) - នារសៀល ថ្ងៃទី២២ ខែវិច្ឆិកា ដែលជាលើកដំបូង បេតិកភណ្ឌជាតិពិសេសចំនួន១៣ ត្រូវបានណែនាំជូនប្រជាជនរដ្ឋធានីហាណូយ តាមរយៈការតាំងពិព័រណ៍ដែលមានចំណងជើងថា “បេតិកភណ្ឌជាតិពិសេសនៅទីក្រុងហាណូយ” ដែលបានបើកនៅសារមន្ទីរហាណូយ ក្នុងឱកាសរំលឹកទិវាបេតិកភណ្ឌវៀតណាម ថ្ងៃទី២៣ ខែ វិច្ឆិកា។
រូបថតៈ TTXVN |
ការតាំងពិព័រណ័នេះបានតាំងបង្ហាញឯកសារ រូបថត និងវត្ថុតាងស្តីពីបេតិកភណ្ឌចំនួន ១៣ ដែលបាននាយករដ្ឋមន្ត្រីរៀបចំណាត់ថ្នាក់ជាបេតិកភណ្ឌជាតិពិសេស ក្នុងនោះ បរមរាជវាំង Thang Long, មណ្ឌលអក្សរសាស្ត្រ Van Mieu-Quoc Tu Giam បឹង Hoan Kiem និងវិហារ Ngoc Son ជាដើម។ តាមរយៈការតាំងពិព័រណ៍ ទស្សនិក ជនអាចយល់ច្បាស់អំពីតម្លៃស្ថាប័ត្យកម្ម វប្បធម៌ ប្រវត្តិសាស្ត្រ របស់បេតិកភណ្ឌជាតិពិសេសទាំងអស់នេះ ដើម្បីលើកកម្ពស់មនសិការ ការពារបេតិកភណ្ឌ។
ក៏នៅរសៀលថ្ងៃទី២២ខែវិច្ឆិកា សារមន្ទីរវិចិត្រសិល្បៈ Da Nang បានរួមសហការជាមួយអ្នកស្រាវជ្រាវនៅទីក្រុង Da Nang និងតំបន់ភាគកណ្តាល រៀបចំការតាំងពិព័រណ៍ “សម្ផស្សនៃគ្រឿងសេរ៉ាមិកបុរាណ”។ ក្នុងពិព័រណ៍នេះបានតាំងបង្ហាញនិងណែនាំដល់សាធារណជននូវវត្ថុបុរាណសេរ៉ាមិកជាង១០០ប្រភេទ។ វត្ថុបុរាណភាគច្រើនដែលបានតាំងបង្ហាញក្នុងពិព័រណ៍នេះ ភាគច្រើនត្រូវបានស្រាវជ្រាវលើទឹកដីភាគកណ្តាលនិង ភាគខាងត្បូង (វៀតណាម) ពីដំណាក់កាលចម្ប៉ារហូតដល់ចុងបញ្ចប់នៃសតវត្សទី១៩។ អ្នកស្រាវជ្រាវ លោក Nguyen Huu Toan បានឲ្យដឹងថា៖ “សម្ផស្សនៃគ្រឿងសេរ៉ាមិកបុរាណគឺមានលក្ខណៈសាមញ្ញ និងប្រជាប្រិយរបស់ប្រជាជនវៀតណាម ។ ខ្ញុំចង់អភិរក្សនូវវត្ថុទាំងនោះដើម្បីឱ្យកូនចៅជំនាន់ក្រោយស្គាលឲ្យច្បាស់ផងដែរ”។
ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៨ ខែវិច្ឆិកានៅសារមន្ទីរវិចិត្រសិល្បៈ Da Nang នៃប្រទេសវៀតណាម៕