សកម្មភាពជួយជ្រោមជ្រែងទិវាពិភពលោកគ្មានថ្នាំជក់ថ្ងៃទី៣១ ខែឧសភា

(VOVWORLD) - ថ្លែងនៅពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Viet Tien បានអំពាវនាវអោយបណ្ដាក្រសួង ស្ថាប័ននិងតំបន់នានា បន្តបញ្ជាណែនាំ បង្កើន ការប្រតិបត្តិច្បាប់បង្ការប្រឆាំងផលវិបាកអន្តរាយពីបារី ហើយរៀបចំសកម្មភាព ជាក់ស្ដែងសំដៅជួយជ្រោមជ្រែងទិវាពិភពលោកគ្មានថ្នាំជក់ ព្រមទាំងអំពាវនាវ អោយមនុស្សគ្រប់រូបឈប់ជក់បារី ដើម្បីសុខភាពរបស់ខ្លួនក៏ដូចជារបស់ក្រុម គ្រួសារនិងសង្គមផងដែរ។
សកម្មភាពជួយជ្រោមជ្រែងទិវាពិភពលោកគ្មានថ្នាំជក់ថ្ងៃទី៣១ ខែឧសភា - ảnh 1 កម្មវិធីជួយជ្រោមជ្រែងទិវាពិភពលោកគ្មានថ្នាំជក់នៅរដ្ឋធានីហាណូយ (រូបថត៖ VOV)

  នាថ្ងៃទី២៦ ខែឧសភា នៅរដ្ឋធានីហាណូយ មូលនិធិបង្ការប្រឆាំងនឹងផល អន្តរាយដោយសារបារី ចំណុះក្រសួងសុខាភិបាលវៀតណាម បានរៀបចំពិធីមិទ្ទីញ ជួយជ្រោមជ្រែងទិវាពិភពលោកគ្មានថ្នាំជក់ ថ្ងៃទី៣១ ខែឧសភា និងសប្ដាហ៍ជាតិ គ្មានបារី ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ ខែឧសភា ក្រោមប្រធាន បទ “បារីនិងជំងឺខាងសួត”។

        ថ្លែងនៅពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Viet Tien បានអំពាវនាវអោយបណ្ដាក្រសួង ស្ថាប័ននិងតំបន់នានា បន្តបញ្ជាណែនាំ បង្កើន ការប្រតិបត្តិច្បាប់បង្ការប្រឆាំងផលវិបាកអន្តរាយពីបារី ហើយរៀបចំសកម្មភាព ជាក់ស្ដែងសំដៅជួយជ្រោមជ្រែងទិវាពិភពលោកគ្មានថ្នាំជក់ ព្រមទាំងអំពាវនាវ អោយមនុស្សគ្រប់រូបឈប់ជក់បារី ដើម្បីសុខភាពរបស់ខ្លួនក៏ដូចជារបស់ក្រុម គ្រួសារនិងសង្គមផងដែរ។ លោក Tien បានអោយដឹងថែមទៀតថា៖

        “ក្រសួងសុខាភិបាលមានគោលបំណងចង់ផ្ញើរសារទៅកាន់អ្នក ជក់បារីទាំងអស់ថា សូមឈប់ ជក់បារីភ្លាមមួយរំពេក។ ឈប់ជក់បារីគឺជាវិធីសាស្ត្រប្រកប ដោយប្រសិទ្ធភាពបំផុតសំដៅរាំងស្កាត់ការរីករាលដាលនៃជំងឺដោយការជក់បារី បង្កឡើង។ សូមយើងព្រួតដៃគ្នាកសាងជីវភាពដោយគ្មានផ្សែងបារី ដើម្បីការពារ សុខភាពរបស់ផ្ទាល់ខ្លួន ក្រុមគ្រួសារនិងសង្គមទាំងមូល”។

        នាថ្ងៃដដែល នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម ក៏បានប្រព្រឹត្ត ទៅពិធីមិទ្ទីញជួយជ្រោមជ្រែងទិវាពិភពលោកគ្មានថ្នាំជក់និងសប្ដាហ៍ជាតិគ្មានបារីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ