|
ម៉ោងផែនដី ២០១២ |
(VOVworld)-សកម្មភាពម៉ោងផែនដី២០១២នឹងចាប់ផ្តើមពីម៉ោង៨និង៣០នាទីដល់ ម៉ោង៩និង៣០នាទីនាយប់ថ្ងៃទី៣១មិនា ដោយសាររួមគឺ “ខ្ញុំនិងមិត្តរួមគ្នាធ្វើសកម្ម
ភាព”។ ជួយជ្រោមជែ្រងសកម្មភាពដើម្បីបរិស្ថាននេះតំបន់នានាលើទូទាំងប្រទេស មានសកម្មភាពជាក់ស្តែងជាច្រើន។ លោក Dao Van Tuyen អនុប្រធានគណៈកម្មាធិ
ការឃោសនានិងអប់រំនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្ត Thanh Hoaឲ្យដឹង
ថា៖"ក្នុងរាត្រីថ្ងៃទី៣១មិនានឹងរៀបចំខ្លឹមសារសំខាន់២។សមាជិកសម្ព័ន្ធយុវជន
នឹងទៅផ្សព្វផ្សាយឲ្យប្រជាជនទាំងមូល យល់ដឹងអំពីម៉ោងផែនដី។ បន្ទាប់មក
នឹងរៀបចំពិធីចេញទ័ពនៅទីលាន Lam Son របស់ទីក្រុង Thanh Hoa និងផ្តាច់
ភ្លើងក្នុងរយៈពេល១ម៉ោងដើម្បីជួយជ្រោមជ្រែងម៉ោងផែនដី" ។
|
យុវជនទីក្រុង Thanh Hoa ជួយជ្រោមជ្រែងកម្មវិធី ម៉ោងផែនដី២០១២
(រូបថតៈbaothanhhoa.vn) |
នាំសារ ស្តីអំពីម៉ោងផែនដីមកដល់មូលដ្ឋានយុវជន និងគ្រួសាររបស់សមាជិក សម្ព័ន្ធយុវជននីមួយៗ ជាចំណុចថ្មី របស់សមាជិកសម្ព័ន្ធយុវជន ខេត្ត Quang Ninh
ក្នុងឆ្នាំ ២០១២នេះ។ បង Hoang Ba Nam លេខាសម្ព័ន្ធ យុវជនQuang Ninh ឲ្យដឹង
ថា៖ "អាចនិយាយបានថា ការចូលរួមយុទ្ធនាការម៉ោងផែនដី មានអត្ថន័យដ៏ធំ
ធេងក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីអនុវត្តការសន្សំសំចៃ
ប្រភពថាមពលសម្រាប់បំរើជីវភាពរស់នៅ។តាមរយៈសកម្មភាពផែនដីខ្ញុំសង្ឃឹម
ថាមិនត្រឹមតែយុវជនខេត្ត Quang Ninh ប៉ណ្ណោះទេ ថែមទាំងយុវជនលើទូទាំង
ប្រទេសត្រូវនាំមុខក្នុងសកម្មភាពម៉ោងផែនដីក្នុងឆ្នាំ២០១២នេះ"៕
|
ជួយជ្រោមជ្រែងម៉ោងផែនដី២០១២
(រូបថតៈInternet) |