សកម្មភាពជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដី
(VOVworld)-ពិធី បិទភ្លើងជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៦នេះ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៩មិនា នៅខេត្តក្រុងទាំង៦៣ទូទាំងប្រទេសវៀត
ណាម។ ដោយប្រធានបទ “សកម្មភាពតិចតួចពោរពេញទៅដោយអត្ថន័យធំ ធេង” ការបិទភ្លើងនឹងចាប់ផ្តើមពីម៉ោង៨យប់៣០នាទីដល់ម៉ោង៩យប់៣០នាទី។
|
ក្រុងហាណូយជួយជ្រោមជ្រែងម៉ោងផែនដី |
មុននោះ នាព្រឹកថ្ងៃទី១៩មិនា នៅទីក្រុង My Tho ខេត្ត Tien Giang បានបំផុសទិវាបុណ្យសន្សំសំចៃអគ្គិសនីឆ្នាំ២០១៦។សារសម្រាប់ពិធីបុណ្យឆ្នាំនេះគឺ ប្រើប្រាស់អគ្គិសនីសមស្របត្រឹមត្រូវតាមតម្រូវការ។លោក Nguyen Phuoc Duc អគ្គនាយកនៃអគ្គក្រុមហ៊ុនអគ្គីសនីភាគខាងត្បូងនិងជាអនុប្រធានគណៈចាត់ តាំងទិវាបុណ្យសន្សំសំចៃអគ្គិសនីឆ្នាំ២០១៦នេះបានឲ្យដឹងថា៖
“ការផ្លាស់ប្តូរមនសិការសន្សំសំចៃអគ្គិសនីមានបម្រែបម្រួលគួរឲ្យកត់
សម្គាល់។ចំពោះគ្រួសារនានា នាបច្ចុប្បន្នមិនសូវប្រើសំភារៈស៊ីភ្លើងច្រើនទេ។ អង្គភាពអាជីវកម្មក៏ខំប្រឹងប្រែងកែប្រែខ្សែសង្វាក់ផលិកម្ម ប្តូរទៅប្រើអគ្គិសនី នៅក្នុងម៉ោងមិនសូវមានអ្នកប្រើប្រាស់ ដែលបានរួមចំណែកចូលក្នុងកម្មវិធី សន្សំសំចៃអគ្គីសនីរបស់អគ្គក្រុមហ៊ុន”
នាព្រឹកថ្ងៃដដែល នៅទីក្រុង Vinh គណៈកម្មាធិការប្រជាជនខេត្ត Nghe An ក៏បានបំផុសពិធីជួយជ្រោមជ្រែង “ម៉ោងផែនដីឆ្នាំ២០១៦”ដោយមានការចូលរួម របស់និស្សិតជាង១ពាន់នាក់ផងដែរ៕