សកម្មភាពជួយឧបត្ថម្ភអ្នកនេសាទច្បាមជាប់សមុទ្រត្រូវបានរៀបចំឡើងជាច្រើននៅវៀតណាម


សកម្មភាពជួយឧបត្ថម្ភអ្នកនេសាទច្បាមជាប់សមុទ្រត្រូវបានរៀបចំឡើងជាច្រើននៅវៀតណាម - ảnh 1
សកម្មភាពជួយឧបត្ថម្ភអ្នកនេសាទច្បាមសមុទ្រត្រូវបានរៀបចំឡើងជាច្រើននៅវៀតណាម (Image: VOV5)

(VOVworld) – នាថ្ងៃទី ២៤ សីហា សម្ព័ន្ធយុវជនកម្មុយនិស្តស្រុក Vinh Linh ខេត្ត
Quang Tri (ភាគកណ្ដាលវៀតណាម) បានបំផុសកម្មវិធី “រួមជាមួយអ្នកនេសាទ
ស្រុក Vinh Linh ច្បាមជាប់សមុទ្រ” ប្រមូលផ្តុំហត្ថលេខាចំនួន ៥ ពាន់ និងរៃ
អង្គាស ប្រាក់ជួយឧបត្ថម្ភអ្នកនេសាទនៅស្រុក Vinh Linh ។ ក្នុងឱកាសនេះ
សម្ព័ន្ធយុវជន ស្រុក Vinh Linh ខេត្ត Quang Tri ក៏បានប្រគល់ជូនអំណោយ
ចំនួន ១០ ចំណែកដោយក្នុងមួយចំណែកមានតំលៃ ២០ លានដុង សំរាប់
គ្រួសារអ្នកនេសាទក្រីក្រចំនួន ១០ គ្រួដើម្បីគេច្បាមជាប់សមុទ្រស្ថិរភាព
ជីវភាពរស់នៅរួមចំណែកក្នុងកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រដ៏ថ្លៃថ្លា
របស់ប្រទេសជាតិ។ ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៧ សីហា ក្រុមហ៊ុនទូរគមនាគម
ន៍ខេត្ត Phu Yen (ភាគកណ្ដាលវៀតណាម) បានរៀបចំកម្មវិធី “Vinaphone ជួយ
ឧបត្ថម្ភ អ្នកនេសាទច្បាមជាប់សមុទ្រ” នៅទីក្រុង Tuy Hoa ស្រុក Tuy An ស្រុក
Dong Hoa និងទីរួមខេត្ត Song Cau (ខេត្ត Phu Yen) ។ កម្មវិធីបានប្រគល់ជូនស៊ីម
ទូរស័ព្ទឥតគិតថ្លៃចំនួន២ពាន់ស៊ីមសំរាប់អ្នកនេសាទនៅទីនេះ។ក្រៅពីនោះ
អ្នកនេសាទនឹងទទួលបានគោលនយោបាយអនុគ្រោះខាងទូរគមនាគមន៍
ក្នុងពេលប្រើប្រាស់ស៊ីមទូរស័ព្ទនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ