សកម្មភាពដ៏មានអត្ថន័យជាច្រើន ​អបអរសាទរខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី

(VOVWORLD) - មជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាម នាថ្ងៃទី២៨ ខែកុម្ភៈ បានឲ្យដឹងថា នឹងរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី (៨ មីនា ១៩១០ - ៨ មីនា ២០២៤)។

នាយប់ថ្ងៃទី ២៩ កុម្ភៈ នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមនារីវៀតណាមបានរៀបចំពិធីបើក “សប្តាហ៍អាវផាយ” ឆ្នាំ ២០២៤ និងកម្មវិធីសិល្បៈ“សមស់អាវផាយវៀតណាម” ដើម្បីរួមចំណែកលើកតម្កើងគុណតម្លៃរបស់អាវផាយក្នុងជីវភាពវប្បធម៌និងសង្គម; ទន្ទឹមនឹងនោះ បំផុសទឹកចិត្តស្រលាញ់ មោទនភាព និងទំនួលខុសត្រូវក្នុងការថែរក្សានិងពង្រីកតម្លៃបេតិកភណ្ឌអាវផាយ និងផ្សព្វផ្សាយវប្បធម៌របស់ប្រទេសនិងប្រជាជនវៀតណាមនិយាយរួមនិងស្ត្រីវៀតណាមនិយាយដោយឡែក ដល់ប្រជាជនក្នុងស្រុកនិងមិត្តភក្តិអន្តរជាតិ។ ក្នុងកម្មវិធីនេះ មានការបង្ហាញម៉ូដអាវផាយដែលមានប្រធានបទចំនួន៣៖ មោទនភាពអាវផាយវៀតណាម ព្រលឹងនៃអាវផាយវៀតណាម និងភាពប្រណិតនៃអាវផាយវៀតណាម។

ជាមួយគ្នានោះ នៅថ្ងៃទី៤ មីនា សម្ព័ន្ធសមាគមនារីវៀតណាម នឹងបើកការតាំងពិព័រណ៍ “ស្ត្រីជាមួយ Dien Bien” នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien។ ក្នុងឱកាសនេះ សម្ព័ន្ធសមាគមនារីវៀតណាមបានរៀបចំការអុជធូបរំលឹកវិញ្ញាណក្ខន្ឌ វីរៈបុរសនិងយុទ្ធជនពលីនៅខេត្ត/ក្រុងជាច្រើននៅទូទាំងប្រទេស; ហើយគ្រោងនឹងផ្តល់អំណោយជិត ៥០០ កញ្ចប់ និងសាច់ប្រាក់ដល់ ម្តាយរបស់យុទ្ធជនពលី គ្រួសារគោលនយោបាយ ស្ត្រីក្រីក្រ និងស្ត្រីជួបការលំបាកក្នុងខេត្ត Dien Bien។

នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១-១៥ ខែមិនា ការតាំងពិព័រណ៌ “អ្នកម្តាយស្រលាញ់កូន” នឹងប្រព្រឹត្តទៅដោយមានរូបថតចំនួន ៣០ សន្លឹកស្តីពីអ្នកម្តាយនិងកូន; ពិព័រណ៍ "គំនូរជីវចល Hang Trong ហាណូយ" ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ៣១ ខែមីនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ