សកម្មភាពដ៏មានអត្ថន័យជាច្រើននៅទិវាប្រជាជនទាំងមូលបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ថ្ងៃទី ៧ ខែមេសា

(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែមេសា នៅផ្ទះវប្បធម៌នៃសហព័ន្ធពលកម្មនៅទីក្រុង Kon Tum គណៈកម្មាធិការដឹកនាំសម្រាប់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តខេត្ត Kon Tum បានរៀបចំពិធីមិទ្ទីងជាមួយប្រធានបទ “បរិច្ចាគដំណក់ឈាមមួយតំណក់- ជួយសង្គ្រោះអាយុជីវិតមនុស្សម្នាក់”។ 
សកម្មភាពដ៏មានអត្ថន័យជាច្រើននៅទិវាប្រជាជនទាំងមូលបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ថ្ងៃទី ៧ ខែមេសា - ảnh 1ការទទួលយកឈាមពីអ្នកផ្តល់ឈាមស្ម័គ្រចិត្ត 

បន្ទាប់ពីពិធីនេះភ្លាម មន្ទីរពេទ្យទូទៅខេត្ត Kon Tum បានទទួល ឈាមនៅនឹងកន្លែងជាង ២០០ ឯកតា ពីអ្នកផ្តល់ឈាមស្ម័គ្រចិត្ត។

ក្នុងពិធីមិទ្ទីងឆ្លើយតបនឹង ទិវាប្រជាជនទាំងមូល បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទីក្រុង Hai Phong នៅព្រឹកថ្ងៃទី ៧ ខែមេសា លោក Le Khac Nam អនុប្រធានគណៈកម្មា ធិការប្រជាជនទីក្រុង បានឲ្យដឹងថា នាពេលខាងមុខនេះ Hai Phong នឹងបន្តធ្វើឱ្យកាន់តែប្រសើរឡើង នូវការផ្សព្វផ្សាយ និងចលនាប្រជា ជនទាំងមូលរួមក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។

“ដើម្បីធ្វើឱ្យកាន់តែប្រសើរថែមទៀត ទីក្រុងនឹងបំផុសចលនាដ៏ធំមួយ ក្នុងចំណោមកម្មាភិបាល បុគ្គលិក កម្មករនិងនិស្សិតនៅតាមសាលារៀន។ ទី ២ បំពេញយ៉ាងល្អការងារឃោសនាដើម្បីឲ្យប្រជាជននិងសិស្សា នុសិស្សមើលឃើញពីទំនួលខុសត្រូវរបស់ខ្លួនចំពោះសហគមន៍និងការជួយសង្គ្រោះអ្នកជំងឺដែលខ្វះឈាម នៅតាមមណ្ឌលសុខភាពទីក្រុង។ ក្រៅពីការលើកទឹកចិត្តនិងផ្តល់ការស្ងើចសរសើរមក យើងក៏មានគោលនយោបាយលើកទឹកចិត្តនិងបង្ករលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននិងប្អូនៗសិស្សានុសិស្ស ចូលរួម ផងនិងធ្វើបានល្អប្រសើរថែមទៀតនៃចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត”។ នេះបើយោងតាមមតិរបស់លោក Le Khac Nam៕

ប្រតិកម្មទៅវិញ

ផ្សេងៗ