សកម្មភាពដ៏មានអត្ថន័យជួយឧបត្ថម្ភដល់ជនក្រីក្រក្នុងបុណ្យតេតឆ្នាំជូតទោស័ក

(VOVWORLD) - នាថ្ងៃដដែល គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានសហការជាមួយសម្ព័ន្ធយុវជនទីក្រុងហូជីមិញរៀបចំកម្មវិធី “ដំបូលផ្ទះកក់ក្ដៅក្នុងថ្ងៃនិទាឃរដូវ” សម្រាប់កុមារមានស្ថានភាពរស់នៅ លំបាកប្រមាណ២០០០នាក់នៅទីក្រុង។
នាយប់ថ្ងៃទី១៩ខែមករា នៅខ័ណ្ឌទី៧ សហព័ន្ធពលករទីក្រុងហូជីមិញ បានរៀបចំកម្មវិធី “បុណ្ យតេតជួបជុំសុខដុមឆ្នាំ២០២០” សម្រាប់បណ្ដា គ្រួសារកម្មករ ពលករដែលមិនមានលក្ខណៈវិលត្រឡប់ទៅស្រុកកំណើត ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំជូតទោស័ក២០២០។ នេះជាសកម្ម ភាពជាប្រចាំឆ្នាំរបស់អង្គការសហជីព សំដៅចែករំលែកការលំបាកជាមួយ ប្រជាពលករ ជាពិសេសគឺគ្រួសារមានស្ថានភាពរស់នៅលំបាក នៅពេល បុណ្យតេតមកដល់ម្ដងៗ។

        នាថ្ងៃដដែល គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ហូជីមិញបានសហការជាមួយសម្ព័ន្ធយុវជនទីក្រុងហូជីមិញរៀបចំកម្មវិធី “ដំបូលផ្ទះកក់ក្ដៅក្នុងថ្ងៃនិទាឃរដូវ” សម្រាប់កុមារមានស្ថានភាពរស់នៅ លំបាកប្រមាណ២០០០នាក់នៅទីក្រុង។

        ក្នុងចន្លោះពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ខែមករា នៅឃុំ Muong Sai ស្រុក Song Ma ខេត្ត Son La បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Son La និងសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិ សម្ព័ន្ធសមាគមន៍នារី និងសមាគមន៍កាកបាតក្រហមខេត្ត រៀបចំកម្មវិធី “និទាឃរដូវកក់ក្ដៅ សម្រាប់ ជនរួមជាតិ-រួមដំណើរជាមួយនារីនៅព្រំដែន” សម្រាប់កម្មាភិបាល យុទ្ធជននិងជនរួមជាតិប្រមាណ ១០០០នាក់នៅក្នុងតំបន់។ គណៈចាត់តាំង បានប្រគល់អំណោយជូនគ្រួសារក្រីក្រ មុខសញ្ញាគោលនយោបាយចំនួន ៤០០នាក់នៅឃុំ Muong Sai ប្រគល់អាហារូបករណ៍និងអំណោយជូនប្អូនៗ កុមារ ហើយប្រគល់ផ្ទះមហាសាមគ្គី១ខ្នងជូនជនរួមជាតិក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ