សកម្មភាពដ៏វិសេសវិសាលជាច្រើនក្នុងកម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំនេះ
(VOVWORLD) - គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេសនៃក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ កាលពីថ្ងៃទី ២៣ មករា បានជូនដំណឹងព័ត៌មានលម្អិតអំពីកម្មវិធីនិទាឃរដូវនៃស្រុកកំណើត ឆ្នាំនេះសម្រាប់ប្រជាជនវៀតណាមនៅឯបរទេស។
កម្មវិធីនិទាឃរដូវស្រុកកំណើតឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែកុម្ភៈ។ តាមផែនការ សកម្មភាពសំខាន់ៗមួយចំនួននៅថ្ងៃទី ១ ខែកុម្ភៈ រួមមាន៖ ប្រតិភូអាណិកជនវៀតណាមថ្វាយផ្កា និងអុធធូបគោរពវិញ្ញាណក្ខន្ធស្តេច Hung; ទស្សនា និងឆ្លងបទពិសោធន៍ខ្សែរថភ្លើង Metro លេខ ១ Suoi Tien - Ben Thanh និងចូលរួមសកម្មភាពចងសម្ព័ន្ធតំបន់; ប្រតិភូអាណិកជនវៀតណាមចូលរួមជំនួបពិភាក្សាស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់លាក់សម្រាប់ការអភិវឌ្ឍន៍ទីក្រុងហូជីមិញ និងអញ្ជើញទស្សនាទីក្រុងហូជីមិញ។
បងប្អូនអាណិកជនមកចូលរួមកម្មវិធី និទាឃរដូវនៃស្រុកកំណើត ឆ្នាំ២០២៣ នៅទីក្រុងហាណូយ។ រូបថត៖ Phuong Linh |
នាថ្ងៃទី ២ កុម្ភៈ ប្រតិភូអាណិកជនវៀតណាមទៅអុជធូប គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងលោកប្រធាន Ton Duc Thang; ធ្វើពិធីប្រលែងត្រីគល់រាំងតាមប្រពៃណី។ បន្ទាប់មក អាណិកជនវៀតណាមបានដាក់កម្រងផ្កានៅស្តូបលោកប្រធានហូជីមិញ នៅលើវិថីដើរថ្មើរជើង Nguyen Hue; ទស្សនាទីស្នាក់ការគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។ នាថ្ងៃដដែល ថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនឹងជួបសំណេះសំណាល និងលើកសរសើរតំណាងប្រតិភូអាណិកជនវៀតណាមឆ្នើម។ បន្ទាប់មក អាណិកជនវៀតណាមនឹងចូលរួម "អបអរសាទរឆ្នាំរោង ឆស័ក ២០២៤" និងពិធីជប់លៀងទទួលស្វាគមន៍របស់ថ្នាក់ដឹកនាំទីក្រុងហូជីមិញ និងថ្នាក់ដឹកនាំក្រសួងការបរទេស៕