សកម្មភាពតបស្នងសងគុណ រំលឹកវិញ្ញាណក្ខ័ន្ធវីរៈជន យុទ្ធជនពិការ យុទ្ធជនពលី ជនមានគុណូបការៈក្នុងឱកាសខួប៧៥ឆ្នាំ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧-២៧ កក្កដា ២០២២) នាព្រឹកថ្ងៃទី ១៦ កក្កដា នៅខេត្ត Nghe An ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងខេត្ត Nghe An ខេត្តបានរៀបចំប្រគល់ប័ណ្ណមាតុភូមិតបស្នងសងគុណជូនចំពោះគ្រួសារយុទ្ធជនពលី។

សកម្មភាពតបស្នងសងគុណ រំលឹកវិញ្ញាណក្ខ័ន្ធវីរៈជន យុទ្ធជនពិការ យុទ្ធជនពលី ជនមានគុណូបការៈក្នុងឱកាសខួប៧៥ឆ្នាំ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានប្រគល់ ថវិកាឧបត្ថម្ភសាងសង់ផ្ទះចំនួន ២០ ខ្នង ជូនគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ (រូបថត៖ Lam Tung/baonghean.vn)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងសង្គមទាំងមូល តែងតែយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានលះបង់ ពលីកម្មដើម្បីបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។

“ខ្ញុំស្នើឱ្យក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ បង្កើនសមត្ថភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋលើការងារសម្រាប់ជនមានគុណូបការៈចំពោះបដិវត្តន៍។ បន្តពិនិត្យ ស្នើ បំពេញបន្ថែម និងសុក្រិតរបបគោលនយោបាយ និងច្បាប់ស្តីពីការអនុគ្រោះ ជូនប្រជាពលរដ្ឋដែលមានគុណូបការៈ ស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ធានាថា ប្រជាជនដែលមានគុណូបការៈ និងក្រុមគ្រួសារ នឹងទទួលបានយ៉ាងពេញលេញនូវគោលនយោបាយអនុគ្រោះរបស់បក្ស និងរដ្ឋ ហើយឆ្ពោះទៅគោលដៅធានានូវជីវភាពរស់នៅរបស់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ ដោយស្មើនឹង ឬខ្ពស់ជាងកម្រិតមធ្យមនៃចំនួនប្រជាជនក្នុងប្រទេសនៅតាមកន្លែងស្នាក់នៅ”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

ក៏ក្នុងពិធីនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រគល់ ថវិកាឧបត្ថម្ភសាងសង់ផ្ទះចំនួន ២០ ខ្នង ជូនគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍។

នាព្រឹកថ្ងៃដដែល គណៈប្រតិភូទីក្រុងហូជីមិញ និងគណៈប្រតិភូខេត្ត Ba Ria - Vung Tau បានអញ្ជើញមកអុជធូប និងផ្កាជូនចំពោះវីរៈយុទ្ធជនពលីនៅទីបញ្ចុះសព Hang Duong និងទីបញ្ចុះសព Hang Keo ស្រុក Con Dao ខេត្ត Ba Ria-Vung Tau៕

ប្រតិកម្មទៅវិញ

ផ្សេងៗ