សកម្មភាពតបស្នងសង់គុណចំពោះជនដែលមានគុណូបការៈនិងគ្រួសារគោលនយោបាយ
(VOVWORLD) - អ្នកទទួលផលគឺវីរៈអ្នកម្តាយវៀតណាម យុទ្ធជនពិការ យុទ្ធជនត្រូវឆ្លងសារធាតុគីមីពុលហើយសមត្ថភាពការងារ ថយចុះ ៨១% ឬច្រើនជាងនេះ និងសាច់ញាតិយុទ្ធជនពលីជាដើម។
ក្នុងឱកាសអបអរសាទរខួបលើកទី ៧៤ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២១) នាថ្ងៃទី ២៤ ខែកក្កដា ទីក្រុងហូជីមិញគ្រោងចំណាយប្រាក់ចំនួន ៧៦ ពាន់លានដុងដើម្បីប្រគល់ជូនគ្រួសារចំនួន ៧៤.៦០០ ដែលជាគ្រួសារគោលនយោបាយនិងគ្រួ សារជនមានគុណូបការៈ។ អ្នកទទួលផលគឺវីរៈអ្នកម្តាយវៀតណាមយុទ្ធជនពិការពិសេស យុទ្ធជនត្រូវឆ្លងសារធាតុគីមីពុលហើយសមត្ថភាពការងារថយចុះ ៨១% ឬច្រើនជាងនេះ និងសាច់ញាតិយុទ្ធជនពលី ជាដើម។
នៅទីក្រុង Da Nang គណៈកម្មាធិការប្រជាជនទីក្រុង ទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តថវិកាចំនួនជាង ១៦ ពាន់លានដុង ដើម្បីរៀបចំការចុះសួរសុខទុក្ខនិងប្រគល់អំណោយដល់ក្រុមគ្រួសារប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍នៅទីក្រុងក្នុងឱកាសគម្រប់ខួប ៧៤ ឆ្នាំនៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧- ២៧ កក្កដា២០២១)។ មានមុខសញ្ញាសរុបជាង ២៧.០០០ នាក់ដែលទទួលអំណោយក្នុងឱកាសនេះ។ នៅឆ្នាំ ២០២១ Da Nang បានបញ្ចប់ការសាងសង់ថ្មីនិងជួសជុលផ្ទះចំនួន ៧០៨ ខ្នងសម្រាប់ប្រជាជនដែលមានគុណូបការៈ ចំពោះបដិវត្តន៍៕