សកម្មភាពតបស្នងសងគុណ​ជា​ច្រើន​ក្នុង​​ឱកាស​ទិវាយុទ្ធជនពិការយុទ្ធជន​ពលី

(VOVWORLD) - រំលឹកខួបលើកទី ៧៧ឆ្នាំ ទិវាយុទ្ធជនពិការ យុទ្ធជនពលី ទី ២៧ កក្កដា (១៩៤៧-២០២៤) នាប៉ុន្មានថ្ងៃថ្មីៗនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Ca Mau បានរៀបចំគណៈប្រតិភូជាច្រើនក្រុម ទៅសាក់សួរសុខទុក្ខ លើកទឹកចិត្ត និងជូនអំណោយដល់វីរៈអ្នកម្តាយវៀតណាម គ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណូបការៈនៅស្រុកជាប់មាត់សមុទ្រនៃខេត្ត Ca Mau សំដៅតបស្នងសងគុណចំពោះការលះបង់របស់វីរបុរស យុទ្ធជនពិការ និងយុទ្ធជនពលីក្នុងការតស៊ូរំដោះជាតិ។

ក្នុងឱកាសនេះ ប៉ុស្តិ៍ការពារព្រំដែនក្នុងខេត្តក៏បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ ពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនគ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ យុទ្ធជនពិការ និងយុទ្ធជនជំងឺក្នុងតំបន់; រៀបចំការអុជធូប និងថ្វាយផ្កាដើម្បីរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅតាមបណ្តាឃុំនិងទីរួមខេត្តក្នុងតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ca Mau។

សកម្មភាពតបស្នងសងគុណ​ជា​ច្រើន​ក្នុង​​ឱកាស​ទិវាយុទ្ធជនពិការយុទ្ធជន​ពលី - ảnh 1សម្ព័ន្ធយុវជនខេត្ត Hau Giang សម្របសម្រួលជាមួយមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត រៀបចំពិធី “អុជធូបសម្តែងការដឹងគុណ” នៅបូជនីយដ្ឋានខេត្ត។  រូបថត៖ baohaugiang.com.vn

នាយប់ថ្ងៃទី ២៥ ខែកក្កដា សម្ព័ន្ធយុវជនខេត្ត Hau Giang បានសម្របសម្រួលជាមួយមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត រៀបចំពិធី “អុជធូបសម្តែងការដឹងគុណ” នៅបូជនីយដ្ឋានយុទ្ធជនពលីខេត្ត។ តំណាងអង្គភាពនានាបានអុជធូប និងថ្វាយផ្កានៅវិមានគោរពវិញ្ញាណក្ខន្ធ អុជទៀននិងធូបនៅផ្នូររបស់វីរយុទ្ធជនពលីជាង ៣៦០០នាក់។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់ខេត្ត Hau Giang ដើម្បីបង្ហាញពីទំនៀមទម្លាប់ “ផឹកទឹកនឹកប្រភពដើម” តួនាទីនិងការទទួលខុសត្រូវរបស់យុវជនក្នុងការថែរក្សា និងមរតកបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់ប្រទេសជាតិ។

សកម្មភាពតបស្នងសងគុណ​ជា​ច្រើន​ក្នុង​​ឱកាស​ទិវាយុទ្ធជនពិការយុទ្ធជន​ពលី - ảnh 2សម្ព័ន្ធយុវជនខេត្ត Vinh Long បានសម្របសម្រួលជាមួយអង្គភាពនានា រៀបចំពិធីអុជធូបសម្តែងការដឹងគុណចំពោះវីរៈយុទ្ធជនពលីនៅបូជនីយដ្ឋានខេត្ត។ រូបថត៖ TTXVN

នាយប់ថ្ងៃដដែល សម្ព័ន្ធយុវជនខេត្ត Vinh Long បានសម្របសម្រួលជាមួយអង្គភាពនានា រៀបចំពិធីអុជធូបសម្តែងការដឹងគុណចំពោះវីរៈយុទ្ធជនពលីនៅបូជនីយដ្ឋានខេត្ត។ មុននោះ សម្ព័ន្ធយុវជនខេត្ត Vinh Long បានសម្របសម្រួលជាមួយអង្គភាពនានា រៀបចំសកម្មភាពបោះសម្អាតបូជនីយដ្ឋាន ទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារវីរៈអ្នកម្តាយវៀតណាម ជនមានគុណូបការៈចំពោះបដិវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ