សកម្មភាពតបស្នងសងគុណនៅដំបន់នានា
|
សកម្មភាពតបស្នងសងគុណនៅដំបន់នានា (VOV) |
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៦៨នៃទិវាយុទ្ធជនពិការពលី(ទី២៧
កក្កដា) នារសៀលថ្ងៃទី២១កក្កដាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាមលោក Nguyen Thien Nhan បានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធាន
ហូជីមិញនៅមណ្ឌលកេរ៌្តដំណែល Kim Lien, Nam Dan ខេត្ត Nghe An អុធធួបរំលឹក
វិញ្ញាណក្ខ័ន្ធយុទ្ធជនពលីយុវជនស្ម័គ្រចិត្តចំនួន១៣រូបនៅមណ្ឌលកេរ៌្តដំណែល
ជាតិ Truong Bon។ នាថ្ងៃដដែល លោក Nguyen Thien Nhan បានមកជូនអំណោយ
គ្រួសារវីរអ្នកម្ដាយឃុំ Thuong Son ស្រុក Do Luong ខេត្ត Nghe An ផងដែរ។
ក្នុងឱកាសនេះដែរបណ្ដាខ័ណ្ឌស្រុកនៅទីក្រុងហាណូយបានចលនាគាំទ្ររួម
ចំណែកក្នុងមូលនិធិតបស្នងសងគុណបានចំនួនប្រាក់១ម៉ឺនលានដុង ជួយឧបត្ថម្ភ
ថវិការជួសជុលនិងសាងសង់ថ្មីផ្ទះរាប់រយខ្នងសំរាប់គ្រួសារគោលនយោបាយជា
ដើម។ ខេត្ត Bac Lieu បានបញ្ជូនចំនួនប្រាក់១ម៉ឺនលានដុងទៅស្រុកទីក្រុងក្នុងខេត្ត
ដើម្បីចំណាយជូនមុខសញ្ញាគ្រួសារគោលនយោបាយចំនួន១៨ពាន់នាក់ក្នុងឱកាស
រំលឹកខួបលើកទី៦៨នៃទិវាយុទ្ធជនពិការពលីទី២៧កក្កដាផងដែរ៕