សកម្មភាពតបស្នងសងគុណយុទ្ធជនពលីក្នុងឱកាសទិវាយុទ្ធជនពិការ យុទ្ធជនពលី

(VOVWORLD) - ថ្ងៃទី ២៧ កក្កដា ជាថ្ងៃរំលឹកខួបទី ៧៧ នៃទិវាយុទ្ធជនពិការ យុទ្ធជន ពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤)។ ក្នុងឱកាសនេះ នៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេសបានប្រព្រឹត្តទៅសកម្មភាពជាច្រើនដើម្បីតបស្នងសងគុណដល់វីរៈជន និងយុទ្ធជន ពលី។  
សកម្មភាពតបស្នងសងគុណយុទ្ធជនពលីក្នុងឱកាសទិវាយុទ្ធជនពិការ យុទ្ធជនពលី  - ảnh 1សម្ព័ន្ធយុវជន ទីភ្នាក់ងារ និងសហគ្រាសនានានៅខេត្ត Cao Bang បានអុជធូបទៀន ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជនពលី (រូបថត៖ VOV)

នៅខេត្ត Cao Bang នាថ្ងៃទី ២៦ កក្កដា សមាជិកសហភាពយុវជនបានរៀបចំពិធីដាក់កម្រងផ្កា អុជធូប និងដុតភ្លើងទៀនតបស្នងសងគុណ នៅគ្រប់ទីបញ្ចុះសព វិមានរំលឹកវិញ្ញាណក្ខន្ធ និងស្តូបកត់ត្រាឈ្មោះយុទ្ធជនពលីក្នុងមូលដ្ឋាន។ លោកស្រី លី ធូ ហៀន លេខាសម្ព័ន្ធយុវជននៃសាលាអន្តេវាសិកដ្ឋានជនជាតិភាគតិចខេត្ត Cao Bang បានចែករំលែកថា៖ “ថ្មីត្បិតតែរូបខ្ញុំផ្ទាល់បានចូលរួមក្នុងពិធីអុជទៀនធូបត បស្នងសងគុណជាច្រើនលើកក៏ដោយ ប៉ុន្តែរាល់ពេលចូលរួមអារម្មណ៍របស់ខ្ញុំពោរពេញដោយមនោសញ្ចេតនា នោះគឺការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវីរជនពលី និងអ្នកដែលពលីជីវិត លះបង់ទាំងសាច់ស្រស់ ឈាម ស្រស់ដើម្បីប្រទេសជាតិ”។

ក៏នៅថ្ងៃទី ២៦ កក្កដានេះផងដែរ សម្ព័ន្ធសហជីពទីក្រុង និងសហជីពខេត្ត-ក្រុងដូចជា៖ Da Nang, Can Tho, Tay Ninh, Binh Dinh, Hai Duong, Bac Kan, Long An, Ben Tre, Dak Lak, Gia Lai ... បានរៀបចំពិធីអុជទៀនគោរពវិញ្ញាណក្ខន្ធនៅតាមឈាបនដ្ឋាន។ ក្រៅពីសកម្មភាព អុជធូប ដាក់ផ្កា ដុតភ្លើងទានមក  ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ មូលដ្ឋានជាច្រើនបានចែកអំណោយជូនដល់ញាតិមិត្ត គ្រួសារយុទ្ធជនពលី និងប្រជាពលរដ្ឋដែលមានគុណូបការៈក្នុងមូលដ្ឋានផងដែរ។

នៅទីក្រុង Can Tho ចាប់ពីថ្ងៃទី ២០-២៧ ខែកក្កដា សម្ព័ន្ធយុវជនគ្រប់ថា្នក់បានរៀបចំគណៈប្រតិភូជាច្រើនដើម្បីទៅសួរសុខទុក្ខ និងជូនអំណោយចំនួន ៦៥០ កញ្ចប់ ជូនចំពោះវីរៈអ្នកម្តាយ គ្រួសារគោលនយោបាយ និងក្រុមគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍។ នៅខេត្ត Gia Lai អាជ្ញាធរស្រុក ក្រុងទាំង ១៧ ទូទាំងខេត្តក៏បានរៀបចំអំណោយជូនគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងប្រជាជនដែលមានវិភាគទានឆ្នើមក្នុងមូលដ្ឋាន ដោយចំណាយថវិកាសរុបចំនួន ៣៦២ លានដុង (១៤.០០០ ដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ