សកម្មភាពតភ្ជាប់ប្រជាជនវៀតណាមជាមួយមូលដ្ឋាននានានៅសាធារណរដ្ឋឆែក
(VOVWORLD) - នាថ្ងៃទី ២៦ ខែកញ្ញា សមាគមជនវៀតណាមនៅភាគខាងជើងទីក្រុង Morava និងទីក្រុង Ostrava រួមទាំងអាជ្ញាធរមូលដ្ឋាននៅទីនេះ បានបើកជំនួបសំណេះសំណាលក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដើម្បីបង្កើនការផ្សារភ្ជាប់សង្គម ក្នុងឱកាសនៃឆ្នាមិត្តភាពរំលឹកខួបលើកទី៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសាធារណរដ្ឋឆែក (ឆ្នាំ១៩៥០-២០២០)។
លោកឯកអគ្គរដ្ឋទូត Thai Xuan Dung (ខាងស្ដាំ) បានអញ្ជើញជូនផ្កា ដើម្បីអបអរសាទរទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងប្រាក (រូបថត៖ Bich Ngoc) |
នេះក៏ជាឱកាសដើម្បីឧទ្ទេសនាមអំពីប្រទេសវៀតណាមដ៏ស្រស់បំព្រងនៅក្នុងមាគ៌ានៃការអភិវឌ្ឍន៍ ដំណើរការប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងវៀតណាមនិងសាធារណរដ្ឋឆែកតាមរយៈគ្រប់ជំនាន់ថ្នាក់ដឹកនាំកណ្តាលរបស់រដ្ឋាភិបាល មូលដ្ឋាននិងប្រជាជនឆែកនៅភាគខាងជើងទីក្រុង Morava និងទីក្រុង Ostrava។
អញ្ជើញថ្លែងមតិនៅក្នុងព្រឹត្តិការណ៍នេះ អភិបាលខេត្ត Morava ភាគខាងជើង លោក Ivo Vondrak មានប្រសាសន៍ថា សហគមន៍ជនវៀតណាម នៅភាគខាងជើងទីក្រុង Morava មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនក្នុងតំបន់មូលដ្ឋាន ហើយមានការចូលរួមវិភាគទានយ៉ាងច្រើនក្នុងវិស័យអាជីវកម្ម ក៏ដូចជាបង្ហាញអត្តសញ្ញាណវប្បធម៌ ដើម្បីធ្វើឲ្យពិធិធកម្មនួវវប្បធម៌នៃសាធារណរដ្ឋឆែកផងដែរ។ នៅពេលអនាគត ក្រុមប្រឹក្សាមូលដ្ឋាន ក៏មានកម្មវិធីនិងទុកបម្រុងថវិកាជាមុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់ខាងជើង Morava និងតំបន់មួយចំនួនទៀតនៃប្រទេស វៀតណាម។ ជាពិសេស សមាគមជនវៀតណាមនៅភាគខាងជើងទីក្រុង Morava និងទីក្រុង Ostrava នឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងដ៏សំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងនេះផងដែរ៕