សកម្មភាពត្រៀមរៀបចំឲ្យ Festival Hue ឆ្នាំ ២០១៤
|
សមាគមសណ្ឋាគារខេត្ត Thua Thien – Hue (ភាគកណ្ដាលវៀតណាម) បានចុះហត្ថលេខាលើកិច្ចសន្យាអំពីការផ្គត់ផ្គង់ បន្ទប់ចំនួន ១ ពាន់នៅសណ្ឋាគារចំនួន ១១ ក្នុងឱកាស Festival Hue ឆ្នាំ ២០១៤ (Image: Vietnam+) |
(VOVworld) – នារសៀលថ្ងៃទី ២ មករា សមាគមសណ្ឋាគារខេត្ត Thua Thien – Hue (ភាគកណ្ដាលវៀតណាម) បានចុះហត្ថលេខាលើកិច្ចសន្យាអំពីការផ្គត់ផ្គង់បន្ទប់
ចំនួន ១ ពាន់នៅសណ្ឋាគារចំនួន ១១ ក្នុងឱកាស Festival Hue ឆ្នាំ ២០១៤ ដែល
មានតំលៃប្រហែល ១ ពាន់លានដុង។ ដោយមានប្រធានបទ “បេតិកភ័ន្ធ វប្បធម៌៖ សមាហរណកម្មនិងអភិវឌ្ឍន៍” Festival Hue ឆ្នាំ ២០១៤ គឺជាទីកន្លែង ពោពេញទៅ
ដោយកម្មវិធីសិល្បៈវិសេសវិសាលនៃតំបន់វប្បធម៌និមួយៗលើទូទាំង ប្រទេស
វៀតណាម។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien – Hue និងជា
ប្រធានគណៈចាត់តាំង Festival Hue ឆ្នាំ ២០១៤ លោក Ngo Hoa បានឲ្យដឹងថា៖
“Festival Hue ឆ្នាំ ២០១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ទី ២០ មេសា ឆ្នាំ ដោយមានការចូលរួមនៃបណ្ដាក្រុមសិល្បៈមកពីប្រទេសចំនួន ៣០ លើសក
លលោក។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍វប្បធម៌ជាច្រើន ដូចជា៖ សន្និសីទរដ្ឋ
មន្ត្រីរបស់ អាស៊ានទទួលបន្ទុកវប្បធម៌សិល្បៈ មហាស្រពរបាំអន្តរជាតិលើក
ទី ១ ក៏នឹង ត្រូវបានរៀបចំឡើងក្នុង Festival នេះដែរ។ នេះគ៏ជាឱកាសដើម្បី
យើងខ្ញុំជំរុញនិង អភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់៕”