សកម្មភាពថែទាំតេតសំរាប់បណ្ដាមុខសញ្ញាគោលនយោបាយ
(VOV)_ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ បណ្ដាស្ថាប័ន អង្គការ អង្គភាពអាជីវកម្ម នៅ តំបន់ជាច្រើន លើទូទាំងប្រទេសវៀតណាមបានមានសកម្មភាពថែទាំតេតសំរាប់ជនក្រី
ក្រ និង មុខសញ្ញាគោលនយោបាយជាច្រើន។
|
សកម្មភាពថែទាំតេតសំរាប់បណ្ដាមុខសញ្ញាគោលនយោបាយ(internet) |
ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ជនរួមជាតិជាជនជាតិភាគតិចនៅឃុំ Xuan Quang ទី១ ស្រុកព្រៃភ្នំ Dong Xuan ខេត្ត Phu Yen បានទទួលអំណោយតេត របស់បណ្ដាស្ថាប័ន អង្គការ អង្គភាពអាជីវកម្ម បុគ្គលផ្ញើជូន។ បណ្ដាអំណោយ ពោពេញមនោសញ្ជេតនានោះ បានជួយបណ្ដាគ្រួសារក្រីក្រ និងបណ្ដាគ្រួសារគោលនយោបាយ មានបុណ្យតេត១ដ៏សប្បាយរីករាយ។ លោក Le Xuan Phuong យុទ្ធជនពិការ ១រូប នៅភូមិ Ky Lo ឃុំ Xuan Quang ទី១ បានអោយដឹងថា÷
“ បុណ្យតេតឆ្នាំនេះ ដោយសារមានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ គ្រួសារខ្ញុំនឹងទទួលមានបុណ្យតេត១ដ៏រីករាយ សុខដុមរមនានិងសុភមង្គលជាពិតប្រាកដ។”
ជាមួយការប្តេជ្ញាចិត្តមិនទុកអោយ ជនក្រីក្រគ្មានបុណ្យតេត ទីក្រុងហាណូយ បានរំដោះថវិការាប់រយពាន់លានដុង ដើម្បីទៅសាកសួរសុខទុក្ខ និងជូនអំណោយសំរាប់បណ្ដាមុខសញ្ញាគោលនយោបាយ គ្រួសារក្រីក្រ នៅទីក្រុងហាណូយ។ លោក Do Van Chinh អនុប្រធានគណះកម្មាធិការរណះសិរ្យមាតុភូមិ ទីក្រុងហាណូយបានអោយដឹងថា÷
“ ក្នុងឱកាសបុណ្យតេត ឆ្នាំ២០១៣នេះ គណះកម្មាធិការបក្សទីក្រុងហាណូយបានបញ្ជាណែនាំ ធានាថា÷បណ្ដាគ្រួសារក្រីក្រក្នុងភូមិដ្ឋានទីក្រុង សុទ្ធតែមានបុណ្យតេត។ នេះគឺជាភារកិច្ចរបស់គណះកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ជាន់ថ្នាក់សដែរ៕ ”