សកម្មភាពថែទាំបុណ្យ ចូលឆ្នាំថ្មីសំរាប់ជនក្រីក្រ

(VOV)_ក្នុងដំណើរបំពេញការងារនៅខេត្ត Quang Binh (ភាគកណ្ដាល​វៀត ណាម) នាថ្ងៃទី ២៥ មករា ក្រុមការងាររបស់រដ្ឋសភាវៀតណាម ដឹកនាំដោយអនុ
ប្រធានរដ្ឋសភា Uong Chu Luu បានទៅសាក់សួរសុខ​ទុក្ខ និង​ជូនអំណោយ​នៅ មជ្ឈមណ្ឌលចិញ្ជឹម បង្ហាត់បង្រៀនកុមារពិការ និងមជ្ឈមណ្ឌលគាំពារសង្គម​ចំ នួន៤ នៅក្នុងភូមិសាស្ត្រខេត្ត Quang Binh។ ក៏ក្នុងឱកាសនេះដែរ ក្រុម​ការ​ងារ​ក៏​បានជូនអំណោយចំពោះគ្រួសារគោលនយោបាយចំនួន ៤២គ្រួ មាន​ស្ថានភាព​លំបាក នៅស្រុក Quang Trach និងទីក្រុង Dong Hoi ទៀតផង។  ​អនុប្រធាន​រដ្ឋ
សភា Uong Chu Luu បានសង្កត់ធ្ងន់ថា÷ 

          “ យកចិត្តទុកដាក់ ថែទាំចំពោះជនពិការ កុមារកំពារ ជាសកម្មភាព១​ក្នុង​ចំណោមសកម្មភាពដ៏មានអត្ថន័យ តាមប្រពៃណីរបស់ជនជាតិវៀតណាម។ យើងខ្ញុំមានគោលបំណងថា នាំបុណ្យចូលឆ្នាំថ្មីកក់ក្តៅមកដល់បណ្ដា​គ្រួសារ​មានស្ថានភាពលំបាក បណ្ដាកុមារកំពារ កុមារពិការរបស់ខេត្ត Quang Binh។”

សកម្មភាពថែទាំបុណ្យ ចូលឆ្នាំថ្មីសំរាប់ជនក្រីក្រ - ảnh 1
ថែទាំបុណ្យចូលឆ្នាំថ្មីសំរាប់ជនក្រីក្រ(internet)

         ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៣ សមាគមកក្កបាតក្រហមទី
ក្រុងហូជីមិញ ក៏បានប្រគល់ជូនអំណោយបុណ្យចូលឆ្នាំថ្មីចំនួន ៤៥,០០០ចំ
ណែកជាមួយតំលៃសរុបជាប្រាក់ចំនួន ជាង ១៨ពាន់លានដុង សំរាប់បណ្ដា
គ្រួសារមានស្ថានភាពលំបាកនៅទីក្រុងហូជីមិញ និងជនរួមជាតិនៅតំបន់
ឆ្ងាយដាច់ស្រយាល តំបន់ត្រូវរងរងឥទ្ធិពលដោយគ្រោះធម្មជាតិ…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ