សកម្មភាពថែទាំប្រជាជននៅបណ្ដាតំបន់ក្នុងបុណ្យតេត
(VOVWORLD) - នៅខេត្ត Quang Nam មានមុខសញ្ញាគោលនយោបាយ យុទ្ធជនពិការ យុទ្ធជនជំងឺ វីរៈអ្នកម្ដាយវៀតណាម ជនក្រីក្រ និងមុខសញ្ញាគាំពារសង្គម ប្រមាណ១៣ហ្មឺននាក់ទទួលបានអំណោយបុណ្យតេតឆ្នាំនេះ ព្រមទាំង ប្រគល់ជូនផ្ទះថ្មីសម្រាប់គ្រួសារមានស្ថានភាពរស់នៅលំបាកជាច្រើនផង ដែរ។
លោក Tran Thanh Man (ខាងស្ដាំ) ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជូនអំណោយដល់គ្រួសារក្រីក្រនៅខេត្ត Lang Son (រូបថត៖ nhandan.com.vn) |
នាថ្ងៃទី៨ខែមករា លោក Tran Thanh Man ប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងក្រុមការងារបានទៅសាកសួរសុខ ទុក្ខនិងជូនអំណោយដល់បណ្ដាគ្រួសារគោលនយោបាយ គ្រួសារក្រីក្រនៅ ខេត្ត Lang Son។ ក្រុមការងារបានប្រគល់អំណោយចំនួន២៥០ ចំណែកជូន គ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយនៃឃុំព្រំដែន Bao Lam និងឃុំ Thach Dan ស្រុក Cao Loc ឃុំ Mai Sao ស្រុក Chi Lang ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២០។
ក្នុងឱកាសនេះដែរ មជ្ឈឹមសមាគមន៍ជនរងគ្រោះដោយសារធាតុគីមី ពុលពណ៌លឿងទុំ/dioxin វៀតណាមបានរៀបចំកម្មវិធី “បុណ្យតេតដើម្បី ជនរងគ្រោះដោយសារធាតុគីមីពុល dioxin នៅ វៀតណាម” លើកទី២។ ចាប់ ពីថ្ងៃទី១ដល់ថ្ងៃទី១២ខែមករា មជ្ឈឹមសមាគមន៍និងគណៈចាត់តាំងនឹងទៅ សាកសួរសុខទុក្ខជនរងគ្រោះនៅខេត្តក្រុងចំនួន១៣ ហើយប្រគល់ អំណោយចំនួន៥០ ចំណែកនៅតំបន់នីមួយៗ សំដៅជួយអោយជនរងគ្រោះ មានស្ថានភាពរស់នៅលំបាកទាំងនេះមានលក្ខណៈទទួលអំណរបុណ្យតេត។
នៅខេត្ត Quang Nam មានមុខសញ្ញាគោលនយោបាយ យុទ្ធជនពិការ យុទ្ធជនជំងឺ វីរៈអ្នកម្ដាយវៀតណាម ជនក្រីក្រ និងមុខសញ្ញាគាំពារសង្គម ប្រមាណ១៣ហ្មឺននាក់ទទួលបានអំណោយបុណ្យតេតឆ្នាំនេះ ព្រមទាំង ប្រគល់ជូនផ្ទះថ្មីសម្រាប់គ្រួសារមានស្ថានភាពរស់នៅលំបាកជាច្រើនផង ដែរ។ លោកស្រី Pham Thi Hoa នៅឃុំ Duy Trung ស្រុក Duy Xuyen ត្រូវ បានគណៈកម្មាធិការប្រជាជនស្រុកនិងក្រសួងការពារប្រទេសជួយឧបត្ថម្ភ ទឹកប្រាក់១០០លានដុងដើម្បីសាងសង់ផ្ទះថ្មី។ លោកស្រីបានចែករំលែកថា៖
“ដោយទទួលបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភរបស់រដ្ឋ ខ្ញុំបាន កសាងផ្ទះថ្មីស្អាតៗ។ បុណ្យតេតនេះមានផ្ទះថ្មីហើយអញ្ចឹងខ្ញុំសប្បាយ រីករាយណាស់ មិនត្រូវព្រួយបារម្ភដូចមុននេះទៀតឡើយ”។
ចំណែកឯនៅទីក្រុង Da Nang មន្ទីរការងារ យុទ្ធជនពិការនិងសង្គម កិច្ចទីក្រុងបានអោយដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២០ ទីក្រុងមានមុខសញ្ញាគោលនយោបាយ យុទ្ធជនពិការ យុទ្ធជនជំងឺ វីរៈអ្នក ម្ដាយវៀតណាម វីរៈពលករក្នុងដំណាក់កាលសង្គ្រាម និងកម្មាភិបាល បដិវត្តន៍ជើងចាស់ជាង៤៣ពាន់នាក់ ទទួលបានជំនួយឧបត្ថម្ភនិងអំណោយ ក្នុងទឹកប្រាក់សរុបប្រមាណ១,២លានដុល្លាអាមេរិក៕