សកម្មភាពទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមក Da Nang ក្នុងឱកាសឈប់សម្រាក ថ្ងៃទី៣០ មេសា និង ថ្ងៃទី ១ ឧសភា
|
សកម្មភាពទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមក Da Nang |
(VOVworld)_ឱកាសឈប់សម្រាក ថ្ងៃ ទី៣០ មេសា និង ថ្ងៃទី ១ ឧសភា ឆ្នាំនេះបានអូសបន្លាយ ៤ ថ្ងៃ ដែលរំពឹងថាចំនួនភ្ញៀវទេសចរណ៍មក Da Nang(ភាគកណ្ដាលវៀតណាម) នឹងកើនឡើង ។ ចំនួនភ្ញៀវទេសចរណ៍កើនឡើងក៏ដោយសារ ថ្ងៃឈប់សម្រាកចំទៅនឹងពេលវេលាប្រារព្ធឡើងមហោស្រពកាំជ្រួចអន្តរជាតិ ២០១៧ ។ បើយោងតាមក្រុមហ៊ុនទេសចរណ៍ ក្នុងឱកាសនេះ ចំនួនភ្ញៀវទេសចរណ៍របស់សហគ្រាសទេសចរណ៍នៅទីក្រុង Da Nang បានប៉ាន់ប្រមាណមាន ២១០០០នាក់ កើនឡើងជិត ១១% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៦ ។ ក្នុងឱកាសនេះ អង្គភាពទេសចរណ៍ដូចជា៖ Vietravel Vitours Saigontourist Vienam Travelmart នឹងរៀបចំទួរជាមួយនឹង មហោស្រពកាំជ្រួចនៅ Da Nang ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ទន្ទឹមនឹងមហោស្រពកាំជ្រួចអន្តរជាតិ ២០១៧ ក៏មានសកម្មភាពដូចជា កម្មវិធីរដូវទេសចរណ៍សមុទ្រ សម្ដែងសិល្បៈតាមដងផ្លូវ មហោស្រពម្ហូបអាហារ ជាដើម ដើម្បីឆ្លើយតបតម្រូវការកំសាន្ដរបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងអំឡុងឈប់សម្រាកនេះ៕