សកម្មភាពទិញឥវ៉ាន់យ៉ាងផុលផុសនៅក្នុងថ្ងៃសុក្រខ្មៅ
(VOVWORLD) - នៅទីក្រុងហាណូយមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មហាណូយបានបំផុសកម្មវិធី Hanoi Midnight Sale នៅទីលាន Times City ទីក្រុងហាណូយ។
នៅថ្ងៃ Black Friday នេះមានអង្គភាពអាជីវកម្ម ផ្សារទំនើបនិងហាងជាច្រើននៅទីក្រុងហាណូយ មានកម្មវិធីផ្សព្វផ្សាយគួរឲ្យទាក់ទាញជាច្រើនដើម្បីជំរុញតម្រូវការដោយការលក់បញ្ចុះតម្លៃចន្លោះពី១០%ដល់៩០%។ នៅទីក្រុងហាណូយមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មហាណូយបានបំផុសកម្មវិធី Hanoi Midnight Sale នៅទីលាន Times City ទីក្រុងហាណូយ។ នេះជាព្រឹត្តិការណ៍ដំបូងដែលបានធ្វើឡើងនៅរដ្ឋធានីហាណូយតាមកម្មវិធី យប់កាន់តែជ្រៅ តម្លៃធ្លាក់ចុះកាន់តែខ្លាំង សូម្បីតែធ្លាក់ចុះ ១០០% ដើម្បីជំរុញតម្រូវការអតិថិជននៅចុងឆ្នាំ ហើយទាក់ទាញសហគ្រាស និងពាណិជ្ជសញ្ញាធំៗក្នុងប្រទេស។
យោងតាមគណៈចាត់តាំង ព្រឹត្តិការណ៍នេះបានចូលរួមចំណែកពង្រីកសក្តានុពលនៃទីក្រុងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពេលយប់ បង្កើតកន្លែងដើរទិញឥវ៉ាន់និងកន្លែងកម្សាន្តសម្រាប់ប្រជាជននិងភ្ញៀវទេសចរនៅក្នុងរដ្ឋធានី។ ដោយហេតុនេះរួមចំណែកធ្វើឱ្យតម្លៃមានស្ថេរភាពកាត់បន្ថយអតិផរណាបន្តលុបបំបាត់ការលំបាកជំរុញផលិតកម្មនិងអាជីវកម្មក្នុងវិស័យពាណិជ្ជកម្មសេវាកម្មនិងទេសចរណ៍បន្ទាប់ពីផលប៉ះពាល់ដែលបណ្ដាលមកពីការរីករាលដាលនៃ COVID-១៩៕