សកម្មភាពទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់អាណិកជនវៀតណាមនៅឯបរទេស
(VOVWORLD) -នាយប់ថ្ងៃទី៩ខែកុម្ភៈ អាណិកជនវៀតណាមកំពុងរស់នៅរដ្ឋធានី Praha សាធារណ រដ្ឋឆែកជាង៧០០នាក់បានចូលរួម Gala អំណរនិទាឃរដូវឆ្នំាច សំរឹទ្ធស័ក ២០១៨។
ហើយមកពីទីក្រុង Tachov ជាប់ព្រំដែនជាមួយអាល្លឺម៉ង់ លោក Hoang Van Than បានបើកឡានទៅកាន់ទីក្រុង Praha តាំងពីព្រឹក ដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីនេះផងដែរ៖
“ខ្ញុំនៅមានចម្ងាយពីរដ្ឋធានី១៧០គីឡូម៉ែត្រ ប៉ុន្តែនេះជាបុណ្យចូលឆ្នាំប្រពៃណី បានជាខ្ញុំតែងតែចូលរួម ដើម្បីរួមជាមួយបងប្អូន ឆ្ពោះទៅស្រុកកំណើត រំលឹកដល់ប្រ ភពដើមរបស់ខ្លួន។ ហើយចូលឆ្នាំប្រពៃណីដែលជាពិធីបុណ្យដែលមនុស្សគ្រប់រូបទោះ ជានៅទីណាក៏ដោយ ក៏សុទ្ធតែចង់ត្រ ឡប់មកវិញដែរ”។
ក្នុងពេលជាមួយគ្នានោះនៅទូទាំងប្រទេសវៀតណាមបានរៀបចំពិធីជួបសំណេះ សំណាលជាមួយអាណិកជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំច សំរឹទស័ក ២០១៨ ផងដែរ៕