សកម្មភាពទទួលបុណ្យណូអែលនៅតំបន់ជាច្រើន
(VOVWORLD) - នាថ្ងៃទី២៣ ធ្នូ នៅទីក្រុង Can Tho ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានទៅសាកសួរសុខទុក្ខនិងអបអរសាទរបុណ្យណូអែលឆ្នាំ២០១៧នៅអគារប៊ីស្សព Can Tho។
ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh អបអរសាទរជនរួមជាតិគ្រីស្ទសាសនិក (រូបថត៖ TTXVN) |
ក្នុងដំណើរទស្សនកិច្ចនៅអង្គការសាសនាមួយចំនួននៅខេត្ត Kon Tum នាព្រឹកថ្ងៃទី២៣ ធ្នូ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃរដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានអបអរសាទរសហគមន៍ប៉ាស្ទ័រនិងជនរួមជាតិគ្រីស្ទសាស និកក្នុងទូទាំងខេត្ត។ លោកឧបនាយករដ្ឋមន្រ្តីមានគោលបំណងថា នាពេលខាង មុខ បណ្ដាអ្នកមុខអ្នកការសាសនាបន្តរួមដំណើរជាមួយបក្ស រដ្ឋ រណសិរ្សក្នុងការ ដឹកនាំប្រជាជាតិទាំងមូល ជនរួមជាតិសាសនិកទាំងមូល ដើម្បីកសាងនិងការពារ អភិវឌ្ឍន៍ប្រទេសជាតិ។ ដើម្បីបង្កលក្ខណៈសំរាប់ការងារសាសនា ឧបនាយក រដ្ឋមន្រ្តីលោក Truong Hoa Binh ឲ្យដឹងថា រដ្ឋាភិបាលនឹងចេញផ្សាយអនុក្រិត្យ ណែនាំការអនុវត្តច្បាប់ជំនឿសាសនា៖
“នាពេលខាងមុខ វៀតណាមនឹងដំណើរការអនុវត្តច្បាប់ជំនឿសាសនា។ រដ្ឋាភិបាលនឹងចេញផ្សាយអនុក្រិត្យដើម្បីណែនាំការធ្វើសកម្មភាពសំរាប់បណ្ដាសាសនា។ សាសនាកាតូលិចនិងសាសនាប្រូតេស្តង់ជាសាសនាដែលរដ្ឋា ភិបាលយកចិត្តទុកដាក់ពិសេសណាស់ ហើយរួមដំណើរជាមួយប្រជាជាតិទាំង មូល រួមកម្លាំងជាមួយបក្ស រដ្ឋ រណសិរ្សមាតុភូមិដើម្បីថែទាំឲ្យជីវភាពរស់នៅ របស់ជនរួមជាតិគ្រីស្ទសាសនិក”៕