សកម្មភាពទ្វេភាគីក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់អគ្គលេខាបក្សវៀតណាម

សកម្មភាពទ្វេភាគីក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់អគ្គលេខាបក្សវៀតណាម - ảnh 1
សកម្មភាពទ្វេភាគីក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់អគ្គលេខាបក្សវៀតណាម (VOV)


        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់
អគ្គលេខា​បក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូ​
ជាន់​ខ្ពស់​បក្សកុម្មុយនីស្តវៀតណាម នាព្រឹកថ្ងៃទី៨មេសានាយឧត្តមសេនីយ៍
Tran Dai Quang សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួងនគរបាល
វៀត​ណាមបានជួបសន្ទនាជាមួយសមាជិកការិយល័យនយោបាយនិងជាលេខា
គណៈកម្មាធិការ​នយោបាយច្បាប់មជ្ឈឹមបក្សកុម្មុយនីស្តចិនលោក Meng Jianzhu
រដ្ឋមន្ត្រីក្រសួង​នគរបាលលោក Guo Qingkun និងរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ
លោក Geng Huichang។ លោករដ្ឋមន្ត្រី Tran Dai Quang បានអះអាងថា ក្រសួង
នគរបាលវៀត​ណាមគោរពកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននីតិប្រតបត្តិច្បាប់
ចិនក្នុងវិស័យ​ធានាសន្តិសុខសណ្ដាប់ធ្នាប់។

        ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះដែរ រដ្ឋមន្ត្រីក្រសួងផែនការនិង
​វិនិយោគ​វៀតណាមលោក Bui Quang Vinh បានជួបសន្ទនាជាមួយប្រធាន​គណៈ
​កម្មាធិការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិចិនលោក Xu Shaoshi និងជួប​ធ្វើការជា
មួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Gao Hucheng។ លោករដ្ឋមន្ត្រី​ Bui Quang
Vinh និងប្រធានគណៈកម្មាធិការកំណែទម្រង់និងអភិវឌ្ឍន៍​ជាតិ​ចិនលោក Xu
Shaoshi បានផ្លាស់ប្តូរនិងឯកភាពខ្ពស់អំពីការជំរុញកិច្ច​សហប្រតិបត្តិការរវាងប្រទេស
ទាំងពីរខាងហេដ្ឋានរចនាសម្ព័ន្ធ។ ក្នុងពិធីជួបធ្វើ​ការ​ជាមួយរដ្ឋមន្ត្រី Gao Hucheng
ភាគីទាំងពីរបានពិនិត្យការអនុវត្តផែនការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមវៀតណាម-ចិន
ដំណាក់កាល២០១២-២០១៦ ឯកភាព​ត្រូវជំរុញការលាតត្រដាងអនុវត្តផែនការនេះ
រៀបចំកិច្ចប្រជុំជាបន្តរវាងភាគី​ទាំង​ពីរដើម្បីពិនិត្យជ្រើសរើសនិងបំពេញបន្ថែមបញ្ជី
ឈ្មោះគំរោងការសំខាន់ៗដែលភាគីទាំងពីរបានឯកភាព។

        រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang ក៏​បាន​ជួប
​​ធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Gao Hucheng ផង​ដែរ។ នៅទី​នេះ
​ភាគីទាំងពីរបានប្រមូលផ្ដុំផ្លាស់ប្តូរនិងទទួលបានការស្រុះចិត្ត​គំនិត​អំពីវិធានការ​
សំដៅ​ជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច​ពាណិជ្ជកម្ម​ឧស្សាហកម្មទ្វេភាគី។

        នារសៀលថ្ងៃទី៨មេសា នៅទីក្រុងប៉េកាំង(ចិន)​ក្រុមហ៊ុន​អាកាសចរណ៍ជំនាន់ថ្មី
VietJet Air បានប្រកាសបើកជើងហោះហើរត្រង់នានាទៅកាន់ប្រទេសចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ