សកម្មភាពទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះគ្រួសារគោលនយោបាយនិងក្រីក្រនៅតំបន់នានា

(VOVWORLD) -នាថ្ងៃទី៣១ខែមករា នៅទីក្រុង Tuy Hoa និងស្រុក Phu Hoa (ខេត្ត Phu Yen) ក្រុម ការងាររបស់សមាគមជនចាស់ជរាវៀតណាមនិងក្រុមសមាជិកសភាខេត្ត Phu Yen បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតប្រពៃណីសម្រាប់គ្រួសារ គោលនយោបាយនិងគ្រួសារក្រីក្រក្នុងតំបន់។ 


ក្នុងឱកាសនេះ ខេត្ត Phu Yen បាន សម្រេចចិត្តដកថវិការចំនួន ១១ ពាន់លានដុង ជួយឧបត្ថម្ភគ្រួសារគោលនយោបាយនិង គ្រួសារក្រីក្រដើម្បីទទួលបុណ្យតេតក្នុងភាពគ្រប់គ្រាន់និងសប្បាយរីករាយ។ ក្នុងពេល ជាមួយគ្នានោះ ខេត្ត Tay Ninh ក៏បានសម្រេចចិត្ត ដកថវិការចំនួន១០ពាន់ លានដុង សម្រាប់ជួយឧបត្ថម្ភគ្រួសារក្រីក្រនិងមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេតប្រពៃ ណីវៀតណាមផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ