សកម្មភាពនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ AMMW លើកទី៣

(VOVWORLD) - កិច្ចប្រជុំពិគ្រោះយោបល់លើកទី៥រវាងគណៈកម្មាធិការនារីអាស៊ាន (ACW) ជាមួយគណៈកម្មាធិការជំរុញនិងការពារសិទ្ធិនារីនិងកុមារអាស៊ាន (ACWC) ត្រូវ បានរៀបចំឡើងនាថ្ងៃទី២១ ខែតុលា នៅរដ្ឋធានីហាណូយ។
សកម្មភាពនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ AMMW លើកទី៣ - ảnh 1


កិច្ចប្រជុំពិគ្រោះ យោបល់លើកទី៥ រវាងគណៈកម្មាធិការទាំងពីរខាងលើត្រូវ បានរៀបចំឡើង ក្រោមសហអធិបតីភាពរបស់ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀត ណាម និងគណៈលេខាធិការអាស៊ាន ហើយជាសកម្មភាពមួយក្នុងចំណោម សកម្មភាពនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីជានារីអាស៊ាន (AMMW) លើក ទី៣ នៅប្រទេសវៀតណាម។

        នៅក្នុងជំនួបនេះ គណៈប្រតិភូនៃ ACW និង ACWC បានពិភាក្សាអំពីផែន ការសហប្រតិបត្តិការក្នុងការអនុវត្តផែនការធ្វើសកម្មភាពក្នុងតំបន់អំពីការលុប បំបាត់អំពើហឹង្សាចំពោះនារី និងសេចក្ដីថ្លែងការណ៍ស្ដីពីការជំរុញនារី សន្តិភាព និងសន្តិសុខក្នុងអាស៊ាន។

        នាថ្ងៃដដែល នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គម កិច្ចវៀតណាមបានសហការជាមួយគណៈលេខាធិការអាស៊ាននិងស្ថាប័នរបស់ អ.ស.បអំពីសមភាពភេទនិងការប្រគល់សិទ្ធិអោយនារី (UN Women) ប្រចាំវៀតណាម រៀបចំសិក្ខាសាលាស្ដីពីភេទនិងចំណេះដឹងរបស់មជ្ឈដ្ឋានសារព័ត៌មាន។ បណ្ដាតំណាងចូលរួមសិក្ខាសាលាបានចែករំលែកនូវវិធានការជាច្រើនសំដៅ លើកកំពស់ចំណេះដឹងនៃសារព័ត៌មានអំពីភេទ សំដៅរួមចំណែកទៅក្នុងការ ប្រឆាំងការរើសអើងចំពោះនារីនិងកុមារី ធ្វើឲ្យផ្លាស់ប្ដូរទំនាក់ទំនងអំពីភេទក្នុងតំបន់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ