​សកម្មភាពនៅ​ក្នុង​ខែមីនា “ពណ៌បៃតង​ដែលខ្ញុំស្រលាញ់” នៅភូមិវប្បធម៌ទេសចរណ៍​ បណ្តា​ជនជាតិវៀតណាម

(VOVWORLD) - ក្នុងខែមីនា បានប្រព្រឹត្តិទៅសកម្មភាពនៅភូមិវប្បធម៌ ទេសចរណ៍ បណ្តាជនជាតិវៀតណាម ក្រោមប្រធានបទ "ពណ៌បៃតងដែលខ្ញុំស្រលាញ់" ជាមួយនឹងសកម្មភាពសម្បូរបែប និងមានការទាក់ទាញជាច្រើន។
​សកម្មភាពនៅ​ក្នុង​ខែមីនា “ពណ៌បៃតង​ដែលខ្ញុំស្រលាញ់” នៅភូមិវប្បធម៌ទេសចរណ៍​ បណ្តា​ជនជាតិវៀតណាម - ảnh 1ស្ត្រីជនជាតិ Mong (ខេត្ត Ha Giang) កំពុងត្បាញក្រណាត់។ (រូបថត៖ baodantoc.vn)

សំដៅឆ្ពោះទៅខែយុវជនឆ្នាំនេះ ភូមិវប្បធម៌ ទេសចរណ៍ បណ្តាជនជាតិវៀតណាមបានប្រព្រឹត្តិទៅក្រុមសកម្មភាពជាច្រើន ក្នុងស៊េរីព្រឹត្តិការណ៍ "ពិធីបុណ្យយុវជននិងវប្បធម៌ប្រពៃណី" ដូចជាការស្វែងយល់អំពីវប្បធម៌ជនជាតិ ការជួបប្រាស្រ័យសិល្បៈ ; យុវជន និងបងប្អូនជនជាតិនៅដំបូលផ្ទះរួម ដោយសេចក្តីស្រលាញ់កោះសមុទ្រនៃមាតុភូមិ ជាមួយសកម្មភាពឧទេ្ទសនាមលំហទូទៅបង្ហាញរូបថតអំពីកោះសមុទ្រនៃមាតុភូមិ ដោយពង្រឹងនិងបំពេញសិលាចរិតអធិបតេយ្យភាពទាំង ២១ នៃប្រជុំកោះ Truong Sa។

លើសពីនេះទៅទៀត នៅភូមិក៏មានសកម្មភាពមួយចំនួនទៀតដូចជា បង្ហាញឡើងវិញនូវពិធីបុណ្យជួបជុំសហគមន៍របស់ជនជាតិ M'nong នៅខេត្ត Dak Nong ឧទ្ទេសនាមអំពីមុខម្ហូបប្រពៃណីក្រោយពិធីបុណ្យរបស់ជនជាតិ M'nong ឧទ្ទេសនាមនិងបង្ហាញការសម្ដែងការវាយគងរបស់យុវជននៅ Tay Nguyen និងការសំដែងរបាំ Xoang នៃតំបន់ Tay Nguyen ផងដែរ។ សកម្មភាពមួយគួរឱ្យកត់សម្គាល់នោះគឺកម្មវិធីសម្តែងបទចម្រៀងនិងក្បាច់រាំប្រជាប្រិយ "ខែមីនានៃតំបន់ Tay Nguyen " ជាមួយនឹងឈុតសម្តែងអំពីនិទាឃរដូវជនជាតិភាគតិច ដែលលើកសរសើរទេសភាពធម្មជាតិ វប្បធម៌ និងប្រជាជននៃតំបន់ Tay Nguyen នៅពេលខែមិនាមកដល់ម្តងៗ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ