សកម្មភាពនៃការបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣

សកម្មភាពនៃការបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣ - ảnh 1
មិត្ត Tran Hoai Ngan មកពីទីក្រុងម៉ូស្គូសហព័ន្ធរុស្ស៊ីនៅក្បែរបង្គោលលេខ២៦១ (vovworld.vn)



        VOV-បន្តសកម្មភាពរបស់ការបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣ នា
ថ្ងៃ​ទី១៥កក្កដា បណ្ដាសមាជិកបានទៅទស្សនាដងទង់ជាតិ Lung Cu សួនឧទ្យាន
​ភូគុម្ភ​វិទ្យាសកល ដំបន់ខ្ពង់រាបថ្ម Dong Van ជាកន្លែងព្រំដែននៃមាតុប្រទេសនិង​បញ្ចប់ដំណើរទស្សនាខេត្ត​ Ha Giang។

        មុននោះ នារសៀលថ្ងៃទី១៤កក្កដា គណៈប្រតិភូដំណាងយុវជននិស្សិត​ជា​
ជន​វៀតណាមនៅឯបរទេសបានមកទស្សនាប៉ុស្តិការពារព្រំដែន Thanh Thuy
ស្រុក Vi Xuyen។ គណៈប្រតិភូបានស្ដាប់អំពីដំណើរការបង្កើតខ្សែព្រំដែន​និង​ដំណើរការខ័ណ្ឌសីមាបោះបង្គោលព្រំដែនលើដីគោករវាងវៀតណាមនិងចិន​និយាយរួមនិងដំបន់ព្រំដែនរបស់ខេត្ត Ha Giang វៀតណាមនិងខេត្ត Yunnan ចិន។ ជំនួយការកិច្ចការព្រំដែនបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Ha Giang, Dinh
Xuan Thuc បានឲ្យដឹងថា នាថ្ងៃទី២៦កក្កដាឆ្នាំ២០០២​នៅច្រកទ្វាព្រំដែន Thanh
Thuy, Ha Giang វៀតណាមនិង ​Yunnan ចិន​ប្រទេសទាំងពីរបានបោះ​បង្គោលមាន
លេខ២៦១៖ នេះជាការបោះជំហានសំខាន់ចាប់ផ្ដើមឲ្យការអនុវត្ត​កិច្ចការខ័ណ្ឌ
សីមាបោះបង្គោលព្រំដែនលើដំបន់ដីជាក់ស្ដែង។ ដាក់ដៃលើ​បង្គោល​លេខ២៦១
មិត្ត Tran Hoai Ngan នៅទីក្រុងម៉ូស្គូសហព័ន្ធ​រុស្ស៊ីបានឲ្យ​ដឹងថា៖

        “ខ្ញុំដែលធ្លាប់បានស្ដាប់លើបណ្ដាញ Internet ប៉ុន្តែពេលមកដល់វៀតណាម
ខ្ញុំបានឃើញថា អ្វីៗដែលសរសេរលើ Internet មិនទាន់ឆ្លុះបញ្ចាំងយ៉ាង​ពិត​ប្រាកដ​អ្វីៗដែលកំពុងប្រព្រឹត្តទៅនៅវៀតណាមឡើយ។ ខ្ញុំឃើញថា​យើងកំពុង​ការពារ​ដ៏ល្អនូវអធិបតេយ្យភាពរបស់ខ្លួន រួមចំណែកធ្វើឲ្យខ្ញុំយល់បន្ថែមអំពី​ព័ត៌មាន
ត្រឹមត្រូវរបស់ប្រទេសយើងក៏ដូចជាបង្កើនបន្ថែមសេចក្តីស្នេហ៍របស់ខ្ញុំ​ចំពោះ
ស្រុកកំណើតមាតុប្រទេស៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ