បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ នាថ្ងៃទី ៤ កក្កដា ប្រធានរដ្ឋសភាវៀតណាម
Nguyen Sinh Hung បានមកសាកសួសុខទុកនិងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូបង្រៀនកម្មាភិបាលស្រាវជ្រាវនិងសិក្ខាកាមរបស់សាលាសភាបណ្តិតនយោបាយ និងរដ្ឋបាលជាតិឡាវ។ នៅទីនេះ ប្រធានរដ្ឋសភាវៀតណាមបាន សង្កត់ធ្ងន់ថា៖ ឡាវក៏មានបទពិសោធន៍ដ៏ថ្លៃថ្នូរ ក្នុងការងារកសាងរដ្ឋអំណាចមានប្រសិទ្ធភាព។
ក៏ក្នុងពិធីសំណេះសំណាលនេះដែរប្រធានរដ្ឋសភាវៀតណាមបានផ្លាស់ប្តូរបទពិ
សោធ របស់វៀតណាមអំពីបញ្ហាកសាងនីតិរដ្ឋសង្គមនិយម។ នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋសភា Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបាន ចាកចេញពីរដ្ឋធានីវៀងច័ន្ធនិងទៅទស្សនានៅខេត្ត Luang Prabang។
|
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងនាយករដ្ឋមន្ត្រីឡាវ Thongsin Thammavong |
នាព្រឹកថ្ងៃទី ៥ កក្កដា នៅខេត្ត Luang Prabang ប្រធានរដ្ឋសភា Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានជួបជាមួយសមាគមអាណិកជន
វៀតណាម និងកម្មាភិបាល បុគ្គលិក នៃអគ្គស្ថានកុងស៊ូលវៀតណាមប្រចាំនៅខេត្ត
Luang Prabang។ មុននោះ នារសៀលថ្ងៃទី ៤ កក្កដា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋអំណាចខេត្ត Luang Prabang ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់
ថា៖ ទំនាក់ទំនងរវាងបក្សទាំង ២ រដ្ឋទាំង ២ និងប្រជាជននៃប្រទេសទាំង ២ ក្នុង
ប៉ន្មាន ឆ្នាំកន្លងទៅ បន្តអភិវឌ្ឍន៍ល្អប្រសើ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
វៀតណាម ឡាវ ត្រូវបានបង្កើន ជាពិសេសគឺកិច្ចសហប្រតិបត្តិការលើវិស័យវិនិ
យោគនិង ពាណិជ្ជកម្មមានប្រសិទ្ធភាព ដែលរួមចំណែកចូលក្នុងកិច្ចការអភិវឌ្ឍន៍
និងកសាង សេដ្ឋកិច្ច សង្គម នៅប្រទេសនិមួយៗ។ ដោយការខំប្រឹងប្រែងរបស់
បក្សទាំង ២ រដ្ឋទាំង ២ និងប្រជាជននៃប្រទេសទាំង ២ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាពិសេសនិង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម-ឡាវ នឹងអភិវឌ្ឍន៍ដោយឥតឈប់ឈរ ឆ្លើយតបនឹងគោលបំណងរបស់ប្រជាជននៃ
ប្រទេសទាំង ២។ នេះគឺជាមូលដ្ឋានដ៏ សំខាន់ឲ្យការបន្តជំរុញយ៉ាងខ្លាំងកិច្ច
សហប្រតិបត្តិការរវាងបណ្ដាតំបន់នៅឡាវនិង វៀតណាម ថែមទៀត ក្នុងរយៈ
ពេលខាងមុខ។ នារសៀលថ្ងៃទី ៥ កក្កដា ប្រធានរដ្ឋសភាវៀតណាមនិង
គណៈប្រតិភូអញ្ចើញត្រឡប់មកប្រទេសវិញ បញ្ចប់ ដំណើរទស្សនកិច្ចមិត្តភាព
ជាផ្លូវការឡាវ ប្រកបដោយជោគជ័យ៕