សកម្មភាពនានាក្នុងក្របខ័ណ្ឌនៃ ពិធីបុណ្យវប្បធម៌ចរបាប់វៀតណាមលើកទី១
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យវប្បធម៌ ចរបាប់វៀតណាមលើកទី ១ នៅខេត្ត Dak Nong នោះ នាថ្ងៃទី ១៥ ខែមករា បានប្រព្រឹត្តិទៅព្រឹត្តិការណ៍ជាច្រើន ដូចជា ពិធីបុណ្យដងវិថី "វិថីចរបាប់" ដោយទាក់ទាញបានការចូលរួមរបស់ សិប្បករ សិល្បៈករ នៅទូទាំងប្រទេស និងសិប្បករមកពីប្រទេសឡាវ កម្ពុជា និង ឥណ្ឌូណេស៊ីចំនួន ២ ០០០ នាក់។
សកម្មភាពនានាក្នុងក្របខ័ណ្ឌនៃ ពិធីបុណ្យវប្បធម៌ចរបាប់វៀតណាមលើកទី១ |
ទន្ទឹមនឹងនេះក៏មានព្រឹត្តិការណ៍រាត្រីសម្ដែងម៉ូដសំលៀកបំពាក់ចរបាប់ដោយប្រធានបទ "ក្ដីសុបិនចរបាប់" ផងដែរ។ ព្រឹត្តិការណ៍ទាំងនេះទទួលបានការយកចិត្តទុកដាក់យ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរ និងប្រជាជននៅក្នុងខេត្ត។
ក្នុងព្រឹត្តិការណ៍រាត្រីម៉ូដសំលៀកបំពាក់ចរបាប់នោះ ម៉ូដសំលៀកបំពាក់ដូចជាសំពត់ អាវផាយ និងសំលៀកបំពាក់បុរសនិងនារីដែលមានចរិតលក្ខណៈទំនើប ត្រូវបានឧទ្ទេសនាមជូនសាធារណៈជន។ អញ្ជើញចូលរួមកម្មវិធីនេះ លោក Do Trinh Hoang Nam អ្នករចនាម៉ូដមួយរូប បានចែករំលែកថា៖
"ចូលរួមពិធីបុណ្យលើកនេះ ខ្ញុំមានគោលបំណងចង់ឧទ្ទសនាមនូវលក្ខណៈ
វប្បធម៌ចរបាប់ដល់មិត្តភក្តិជាតិ និងអន្តរជាតិឲ្យបានច្រើនថែមទៀត។គណៈចាត់តាំងបានបង្កើតឱកាសសម្រាប់អ្នករចនាម៉ូដ ដើម្បីរចនាឡើងម៉ូដសំលៀកបំពាក់ដ៏ស្រស់ស្អាត។ វៀតណាមមានក្ដីមោទនភាពណាស់ ដោយមានលក្ខណៈវប្បធម៌អាវផាយ និងចរបាប់ផងដែរ៕