សកម្មភាពនៃពិធីសែនខួបបណ្តាស្តេចហ៊ុងលើទូទាំងប្រទេស
(VOVWORLD) - ព្រឹកថ្ងៃទី ១៨ មេសានេះ ពោលគឺថ្ងៃទី ១០ ខែមាឃ ឆ្នាំរោង ឆស័ក ២០២៤ - ជាទិវាសែនខួបបណ្តាស្តេចហ៊ុង នៅតាមតំបន់ជាច្រើននៅទូទាំងប្រទេសបានរៀបចំពិធី រំលឹក ខួប ស្តេចហ៊ុង ដើម្បីតបស្នងសងគុណបណ្តាស្តេច ហ៊ុងដែលបានរួមចំណែកក្នុងការកសាងប្រទេសជាតិ។
គ្រឿងដង្វាយគឺជានំអន្សម នំ Day និងផលិតផលក្នុងស្រុកត្រូវបានរៀបចំយ៉ាងដាក់សែនបណ្តាស្តេចហ៊ុង (រូបថត៖ VOV) |
នៅទីតាំងបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិសាលាភូមិ Lac Giao ទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានប្រារព្វពិធីសែនខួបស្តេចហ៊ុង ដោយការបើកពិធីទូងស្គរ និងគងឃ្មោះ តាមទំនៀមទម្លាប់ប្រពៃណី; អុជធូប និងជូនដង្វាយរបស់ប្រជាជនក្នុងខេត្ត Dak Lak; ពិធីរំលឹកគុណូបការៈ និងរំលឹកឡើងវិញនូវប្រវត្តិវីរភាពរបស់បណ្តាស្តេចហ៊ុងក្នុងអំឡុងពេល បង្កើតប្រទេសជាតិ បង្រួបបង្រួមប្រទេស និងការកសាងសង្គមនិយមនាពេលបច្ចុប្បន្ន។ លោកស្រី Luan Thi Lien សង្កាត់ Tu An ទីក្រុង Buon Ma Thuot បានឲ្យដឹងថា៖ “ខ្ញុំបានចូលរួមក្នុងការវេចនំអន្សម និងបូកនំ day។ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការរួមចំណែកធ្វើនំ ដើម្បីថ្វាយសែនខួបបណ្តាស្តេចហ៊ុង ដែលមានគុណូបការៈ កសាងប្រទេសជាតិ។ បួងសួងសូមឲ្យបណ្តាស្តេចហ៊ុង ប្រោសប្រទានពរ និងការពារប្រជាជន វៀតណាម អោយទទួលបានសុខសន្តិភាព ភាពរីករាយ និងសុភមង្គលជានិច្ច”។
នៅខេត្ត Kon Tum តាំងពីព្រឹកព្រលឹម នៅតាមតំបន់លំនៅដ្ឋាន និងកន្លែងគោរពបូជាជាច្រើនក្នុងខេត្ត សកម្មភាពសែនរំលឹកខួបស្តេចហ៊ុងបានប្រព្រឹត្តទៅដោយស្មារតីរឹតចំណងសាមគ្គីភាពដែលមានឈាមជ័រជាកុលបុត្រកុលធីតា Lac Hong ដូចគ្នា ឆ្ពោះទៅរកប្រភពដើមនៃប្រទេសជាតិ៕