សកម្មភាពនៅមហោស្រពយុវជនវៀតណាមចិននៅខេត្ត Guangxi-ចិន
(VOVWORLD) /  
|
សកម្មភាពនៅមហោស្រពយុវជនវៀតណាមចិននៅខេត្ត Guangxi-ចិន (VOV) |
Vovworld-នាថ្ងៃទី២៥វិច្ឆិកានៅទីក្រុង Qinzhou ដំណាងយុវជនវៀតណាម
ចំនួន៤៥០នាក់ បានជួបប្រាស្រ័យជាមួយគ្រូបង្រៀនសិស្សានុស្សិសសាលាអនុវិទ្យាល័យលេខ២ទីក្រុង Qinzhou ទស្សនាស្តង់តាំងបង្ហាញផលិតផលគ្រឿង
ភាជន៍ Xining ជាដើមក្នុងក្របខ័ណ្ឌសកម្មភាពមហោស្រពយុវជនវៀតណាម-ចិន
លើកទី២។
មុននោះនាថ្ងៃទី២៤វិច្ឆិកា នៅការជួបចរចារជាមួយថ្នាក់ដឹកនាំគណៈប្រតិភូដំណាងយុវជនវៀតណាម លេខាគណៈកម្មាធិការបក្សទីក្រុង Qinzhou លោកស្រី
Yingguo Biaozhun Siwang បានសង្កត់ធ្ងន់ថា មហោស្រពយុវជនវៀតណាម-ចិនជាសកម្មភាពដ៏មានអត្ថន័យដោយថ្នាក់ដឹកនាំនៃភាគីទាំងពីរលើកមតិ។ មហោស្រពបានរួមចំណែកជំរុញសកម្មភាពជួបប្រាស្រ័យមិត្តភាពរបស់យុវជននៃប្រទេសទាំង
ពីរនិយាយរួមនិងយុវជនវៀតណាមជាមួយយុវជនទីក្រុង Qinzhou និយាយដោយ
ឡែក។
នាថ្ងៃទី២៤វិច្ឆិកា នៅទីក្រុង Chongzuo សមាជិកយុវជនវៀតណាមចំនួន៣រយនាក់បានមកទស្សនាអាគ៌ាតាំងបង្ហាញអំពីលោកប្រធានហូជីមិញ ទស្សនាផ្សារធំ
ច្រកព្រំដែននៅមណ្ឌលពាណិជ្ជកម្មសេរីព្រំដែនចិន-អាស៊ាន។ គណៈប្រតិភូយុវជនវៀតណាមក៏បានចូលរួមពិធីចាប់ផ្ដើមឲ្យកម្មវិធីយុវជនវៀតណាម-ចិនរួមដៃកសាងមហាវិថីសុវត្ថិភាពអាស៊ានផងដែរ។
នៅទីក្រុង Liuzhou នាថ្ងៃទី២៤វិច្ឆិកា ដំណាងយុវជនវៀតណាម៧រយនាក់បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំទីក្រុង Liuzhou។ បន្ទាប់នោះគណៈប្រតិភូបានមកទស្សនាអាគ៌ាយុវជនចិន។
បន្ទាប់ពីចូលរួមបណ្ដាសកម្មភាពជួបប្រាស្រ័យនៅទីក្រុងចំនួន៧នៅខេត្ត
Guangxi គណៈប្រតិភូដំណាងយុវជនវៀតណាមចំនួន៧នឹងប្រមូលផ្ដុំនៅទីក្រុង
Nanning នាថ្ងៃទី២៦វិច្ឆិកាដើម្បីចូលរួមមហោស្រពយុវជនវៀតណាម-ចិនលើកទី២ដែលនឹងប្រព្រឹត្តទៅនៅទីនេះ៕
-VOVWORLD