សកម្មភាពនៃសម័យប្រជុំលើកទី២០នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
|
សកម្មភាពនៃសម័យប្រជុំលើកទី២០នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម(TTXVN) |
(VOV)_បន្តសកម្មភាពនៃសម័យប្រជុំលើកទី២០ នាព្រឹកថ្ងៃទី ១៤ សីហា គណះ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្តល់មតិចំពោះសេចក្ដីព្រាងអនុ ក្រិត្យ អាជីវកម្មភ្នាល់ការរតប្រណាំងសេះ ប្រណាំងឆ្កែរ បាល់ទាត់អន្តរជាតិ និង អនុក្រិត្យ ស្ដីពីអាជីវកម្ម Casino។ នៅទីនេះ បណ្ដាសមាជិកនៃគណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានចាត់ទុកថា÷ នេះគឺជាសកម្មភាពអាជីវកម្មមានលក្ខណះ ជាបញ្ហារសើប មានការជះឥទ្ធិពលជាច្រើនដល់សេដ្ឋកិច្ច សង្គម វប្បធម៌ សន្តិសុខ សណ្ដាប់ធ្នាប់។ ដូច្នេះ រដ្ឋាភិបាលត្រូវគិតគូរយ៉ាងម៉ត់ចត់ គ្រប់គ្រាន់ លើគ្រប់ជ្រុងជ្រោយ លោក Phan
Trung Ly ប្រធានគណះកម្មាធិការច្បាប់របស់រដ្ឋសភា បានចាត់ទុកថា÷
“ ចំពោះការផ្តួចផ្តើមគំនិតអនុញ្ញត្តិអោយធ្វើអាជិវកម្ម ខ្ញុំគាំទ្រការផ្តួចផ្ដើមគំនិត នេះ និងខ្ញុំស្នើថា÷ គណះកម្មាធិការអចិនត្រៃយ៍រដ្ឋសភា ត្រូវមានសេចក្ដីសម្រេចចិត្ត
មួយ អនុញ្ញាត្តិអោយបញ្ហានេះដែរ៕ ”