សកម្មភាពនៃសម័យប្រជុំលើកទី៣២គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
|
សកម្មភាពនៃសម័យប្រជុំលើកទី៣២គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម (VOV) |
Vovworld-បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣២ នារសៀលថ្ងៃទី៧តុលា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានស្ដាប់និងផ្ដល់មតិទៅលើរបាយការណ៍របស់រដ្ឋាភិបាល តុលាការប្រជាជនកំពូលនិងមហាអយ្យការប្រជាជនកំពូលស្ដីពីការដោះស្រាយការប្តឹងតវ៉ារបស់ពលរដ្ឋឆ្នាំ២០១៤។ មតិភាគច្រើនបាន
ចាត់ទុកថា ក្នុងឆ្នាំ២០១៤ ការងារទទួលជួបពលរដ្ឋដោះស្រាយពាក្យប្តឹងតវ៉ាបរិហារ
មានបំរ៉ែបំរួលសកម្ម។ ប៉ុន្តែគុណភាពប្រសិទ្ធភាពការងារទទួលជួបពលរដ្ឋមិនទាន់
ខ្ពស់។
យល់ព្រមជាមួយដំណោះស្រាយដែលរបាយការណ៍រដ្ឋាភិបាលដែលបានដាក់ចេញ បណ្ដាដំណាងបានសង្កត់ធ្ងន់ថា នាពេលខាងមុខត្រូវពិនិត្យសុក្រិដ្ឋគោលនយោបាយ
ច្បាប់ស្ដីពីការប្តឹងតវ៉ាបរិហារនិងឯកសារទាក់ទិននានាឲ្យសមស្របនឹងរដ្ឋធម្មនុញ្ញ កែលំអរការសេសសល់ឧណខ្សោយក្នុងការគ្រប់គ្រងរដ្ឋ ពិសេសគឺក្នុងបណ្ដាវិស័យ
ងាយកើតមានឡើងការប្តឹងតវ៉ាដូចជាដីធ្លី វិនិយោគសាងសង់សារវន្ត៕