សកម្មភាពនៃសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣
(VOV)_បន្តរបៀបវារះនៃ សម័យប្រជុំលើកទី ៥រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាព្រឹកថ្ងៃទី ៨ មិថុនា បណ្ដាសមាជិកសមាជិកាសភា បានធ្វើការនៅសាល ប្រជុំ ស្តាប់របាយការណ៍ពិនិត្យមើលឡើងវិញនូវច្បាប់ធ្វើវិសោធនកម្ម បំពេញ
បន្ថែម មាត្រាមួយចំនួននៃច្បាប់ប្រឡង ប្រណាំង និងស្ងើចសរសើរ ពិភាក្សា អំពីគំរោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្នាក់នៅ។ ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Thuy សមាជិកាសភានៃមណ្ឌល
ទីក្រុង Da nang បានរួមមតិថា÷
“ ក្នុងលកុ្ខណះនាបច្ចុប្បន្ន យើងត្រូវមានបណ្ដាការកំណត់អោយបានច្បាស់
លាស់ និងម៉ត់ចត់ជាង អំពីលក្ខខ័ណ្ឌស្នាក់នៅជាបណ្ដុះអាសន្ននៅបណ្ដាទីក្រុងចំណុះមជ្ឈឹម បើប្រៀបធៀបនឹងតំបន់ផ្សេងៗទៀត។ ពីព្រោះក្នុងរយះពេល
ប៉ុន្មាន ឆ្នាំជិតៗនេះ ក្រោមសម្ពាធរបស់ដំណើការនគរភាវូបនីយកម្ម ការងារធ្វើ
របស់ប្រជាជន នៅជនបទត្រូវថយចុះ កំរិតជីវភាពរស់នៅទាប ដូច្នេះគេបានបំ
លាស់ទីទៅ បណ្ដាទីក្រុងធំៗ បង្កើតឡើងស្ថានភាពបាត់តុល្យភាពការបែងចែក
ប្រជាជន សុខុមាលភាពសង្គម…ជាដើម៕ ”
|
សម័យប្រជុំលើកទី ៥រដ្ឋសភាវៀតណាមនីតិកាលទី១៣(quochoi.org ) |