សកម្មភាពផលិតកម្មដំណាំរដូវរងារឆ្នាំ ២០២០ នៅតាមបណ្ដាខេត្តភាគខាងជើងវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែសីហា នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានរៀបចំសន្និសីទស្តីពីផលិតកម្មដាំណាំរដូវរងាឆ្នាំ ២០២០ នៅតាមបណ្ដាខេត្តភាគខាងជើងវៀតណាម។
សកម្មភាពផលិតកម្មដំណាំរដូវរងារឆ្នាំ ២០២០ នៅតាមបណ្ដាខេត្តភាគខាងជើងវៀតណាម |
រដូវកាលដាំដំណាំនារដូវរងារគឺជារដូលកាលដាំដុះដាំណាំសំខាន់ក្នុងឆ្នាំ ជាមួយផលិតផលពិធិធកម្ម ដែលមានទីផ្សារប្រមូលទិញសម្បូរ ក៏ដូចជានាំមកនូវប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាកសិករផងដែរ។
សកម្មភាពផលិតកម្ម ដំណាំក្នុងរដូវកាលរងារឆ្នាំនេះ បានខិតខំប្រឹងប្រែងដើម្បីសម្រេចផែនការ ពី ៤៣០ ០០០ ទៅ ៤៥០ ០០០ ហិកតា កើនពី ១០% ទៅ ២០% នៃផ្ទៃដីដាំដុះ បើប្រៀបធៀបនឹងដំណាំរដូវកាលរងាកាលពីឆ្នាំមុន។ ក្នុងនោះ ផ្តោតសំខាន់លើការអភិវឌ្ឍដំណាំមួយចំនួនដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយមានកិច្ចសន្យាប្រមូលទិញសម្រាប់កសិករ។ ទន្ទឹមនឹងនេះ ផលិតផលដំណាំរដូវកាលនេះសម្រេចបាន ៤,៦ លានទៅ ៤,៩ លានតោន ហើយ តម្លៃផលិតកម្មជាមធ្យមសម្រេចបានប្រមាណ ៧៥ លាន / ហិកតាផងដែរ៕