សកម្មភាពផលិតកម្មសកល​បន្តធ្លាក់ចុះក្នុងខែមិថុនា

(VOVWORLD) - ទិន្នន័យដែលចេញផ្សាយដោយសហព័ន្ធប្រមូទិញ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិនកាលពី ថ្ងៃទី ៦ ខែកក្កដា បានបង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញរបស់ពិភពលោកបន្តធ្លាក់ចុះក្នុងខែមិថុនា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែមិថុនាឆ្នាំ ២០២០មក។
សកម្មភាពផលិតកម្មសកល​បន្តធ្លាក់ចុះក្នុងខែមិថុនា - ảnh 1ការដំឡើងនៅក្នុងរោងចក្រផលិតរថយន្ត General Motors ។ រូបថត៖ GM

ជាក់ស្តែង សន្ទស្សន៍ទិញទំនិញសកលក្នុងខែមិថុនាសម្រេចបានតែ ៤៧,៨ ពិន្ទុ គឺទាបជាងកម្រិត ៤៨,៣ពិន្ទុ ក្នុងខែឧសភា ហើយបានគូសសញ្ញានូវការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល៤ ខែកន្លងទៅ។ ប្រការនេះបានសរឲ្យឃើញថា ការស្ដារសេដ្ឋកិច្ចសកលលោកឡើងវិញ កំពុងប្រឈមមុខនឹងបញ្ហាសាកល្បងធំៗជាច្រើន។ មជ្ឈដ្ឋានសេដ្ឋវិទូបានចាត់ទុកថា អតិផរណា ជម្លោះភូមិសាស្ត្រនយោបាយ អស្ថិរភាពទីផ្សារហិរញ្ញវត្ថុ និងរបាំងពាណិជ្ជកម្មបន្តដាក់សម្ពាធទៅលើកំណើនសេដ្ឋកិច្ចជាសកល។

មុននោះ តាមលទ្ធផលនៃការស្ទង់មតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនាពេលថ្មីៗនេះ មានមនុស្សដែលត្រូវបានសួរចំនួន ៤៥ % បានចាត់ទុកថាឱនភាពសេដ្ឋកិច្ចអាចកើតមានឡើង ខណៈដែលនៅសល់បានវាយតម្លៃថា សេដ្ឋកិច្ចពិភពលោកពិបាកនឹងធ្លាក់ចុះ។ ប្រការនេះក៏មានន័យថា ខឿនសេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងកំណើនមិនប្រាកដប្រជាឡើយ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ